Rooney៖ “ខ្ញុំ​ទាក់​ទង​មិត្ត​រួម​ក្រុម​ Man Utd ភ្លាម ក្រោយ​​ការ​វាយ​ប្រហារ​នៅ​ប៉ារីស”

Rooney៖ “ខ្ញុំ​ទាក់​ទង​មិត្ត​រួម​ក្រុម​ Man Utd ភ្លាម ក្រោយ​​ការ​វាយ​ប្រហារ​នៅ​ប៉ារីស”

Wayne Rooney ​ប្រធាន​ក្រុម​ Manchester United ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទាក់ទង​​ទៅ​កាន់​មិត្ត​រួម​ក្រុម​បិសាច​ក្រហម​ភ្លាមៗ បន្ទាប់​ពី​ដឹង​ហេតុការណ៍​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស ​កាល​ពី​យប់​ថ្ងៃ​សុក្រ។

 

Rooney៖ “ខ្ញុំ​ទាក់​ទង​មិត្ត​រួម​ក្រុម​ Man Utd ភ្លាម ក្រោយ​​ការ​វាយ​ប្រហារ​នៅ​ប៉ារីស”

 

​​ប្រធាន​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស Rooney ​កំពុង​នៅ​ទីក្រុង​ Alicante ​ប្រទេស​អេស្ប៉ាញ ​ខណៈ​ដែល​ក្រុម​អង់គ្លេស លេង​មិត្តភាព​ទល់​នឹង​អេស្ប៉ាញ ក្នុង​ថ្ងៃ​កើត​ហេតុ​ ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់ យ៉ាងតិច​១២៩​នាក់ និង​របួស​រាប់​រយ​នាក់​​នៅ​ប្រទេស​បារាំង​នោះ។

 

​កីឡដ្ឋាន​ Stade de France ដែល​បារាំង​កំពុង​លេង​មិត្ត​ភាព​ជាមួយ​អាល្លឺម៉ង់​ថ្ងៃ​នោះ ក៏​ជា​គោល​ដៅ​វាយ​ប្រហារ​ដែរ ​ខណៈ​ដែល​​កីឡាករ​ក្រុម​ Man Utd ​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ Rooney មួយ​ចំនួន​ដូច​ជា Bastian Schweinsteiger, Anthony Martial និង​ Morgan Schneiderlin ​កំពុង​​​លេង​ទីនោះ ​ហើយ​ក៏​មាន​អតីត​កីឡាករ​ក្រុម​ Man Utd ២​​នាក់​ទៀត Patrice Evra និង​ Paul Pogba ​ផង​ដែរ។

 

Rooney៖ “ខ្ញុំ​ទាក់​ទង​មិត្ត​រួម​ក្រុម​ Man Utd ភ្លាម ក្រោយ​​ការ​វាយ​ប្រហារ​នៅ​ប៉ារីស”

Bastian Schweinsteiger ខ្សែ​បម្រើ​អាល្លឺម៉ង់ របស់​ក្រុម​ Man Utd

 

Rooney៖ “ខ្ញុំ​ទាក់​ទង​មិត្ត​រួម​ក្រុម​ Man Utd ភ្លាម ក្រោយ​​ការ​វាយ​ប្រហារ​នៅ​ប៉ារីស”

Anthony Martial ​ខ្សែ​ប្រយុទ្ធ​បារាំង​ ក្រុម​ Man Utd

 

Rooney បាន​និយាយ​មុន​ប៉ះ​បារាំង​យប់​នេះ​ថា៖ “ខ្ញុំ​បាន​ទាក់ទង​ទៅ​មិត្ត​រួម​ក្រុម​​របស់​ខ្ញុំ​នៅ​ Man Utd ទាំង​អស់ ​រួម​ទាំង​​ Bastian Schweinsteiger ​នៅ​ខាង​ក្រុម​អាល្លឺម៉ង់​ផង​ដែរ។ ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ពួកគេ​មាន​សុវត្ថិភាព​ទេ ហើយ​​សង្ឃឹម​​ថា គ្រួសារ​របស់​ពួកគេ​នឹង​សុវត្ថិភាព​ដូច​គ្នា។ ខ្ញុំ​សូម​រំលែកទុក្ខ​ដល់​ពួកគេ​ទាំង​អស់”។

 

Rooney៖ “ខ្ញុំ​ទាក់​ទង​មិត្ត​រួម​ក្រុម​ Man Utd ភ្លាម ក្រោយ​​ការ​វាយ​ប្រហារ​នៅ​ប៉ារីស”

អតីត​កីឡាករ​ Man Utd: Paul Pogba (ឆ្វេង) និង​ Patrice Evra (ស្តាំ)

 

“វា​ជា​ពេល​វេលា​ដ៏​សោកសៅ ​ដែល​មាន​​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ជីវិត។ ខ្ញុំ​ពិត​ជា​ពិបាក​សម្រាប់​គ្រប់​គ្នា រួម​ទាំង​ខ្លួន​យើង​ផ្ទាល់ ហើយ​យើង​ត្រូវ​តែ​គោរព​ដល់​ពួកគេ។ វា​ជា​ពេល​ពិបាក​មួយ សម្រាប់​កីឡាករ​បារាំង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា វា​ជា​ឱកាស​មួយ​​របស់​ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​របស់​គេ​មាន​មោទនភាព​ឡើង​វិញ។ យើង​តំណាង​ឲ្យ​ក្រុម​អង់គ្លេស នឹង​បង្ហាញ​ពី​ការ​គោរព​ដល់​ក្រុម​បារាំង”។ កីឡាករ​វ័យ​៣០​ឆ្នាំ បញ្ជាក់​បន្ថែម៕

 

-ចុចអាន៖ Phil Jones ថា ​Rooney មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​អង់គ្លេស​នោះ​ទេ

-ចុចអាន៖ កីឡាករ​បារាំង​​ទៅ​ដល់​​អង់គ្លេស ​ដាក់​កម្លាំង​​​​ការពារ​យ៉ាង​តឹងរ៉ឹង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail