កងទ័ពជើងទឹកអាមេរិក​និងកម្ពុជា​ផ្តើមសមយុទ្ធរួមគ្នា​នៅសមុទ្រកម្ពុជា

កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា តាំងពីថ្ងៃទី ១៦វិច្ឆិកាម្សិលមិញ បានចាប់ផ្តើមលំហាត់សមយុទ្ធប្រចាំឆ្នាំលើកទី ៦ ស្តីពីការហ្វឹកហ្វឺន និងសហប្រតិបត្តិការត្រៀមជាស្រេចលើផ្ទៃទឹក ហៅកាត់ថា CARAT។ សមយុទ្ធ ដែលមានរយៈពេល ៥ថ្ងៃនេះ បាននិងកំពុងធ្វើឡើង នៅលើកំពង់ផែ និងនៅលើសមុទ្រ នៃមូលដ្ឋានជើងទឹករាម ក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។ ភាគីអាមេរិក និងកម្ពុជា អះអាងថា សមយុទ្ធនេះ ជាការពង្រឹងសមត្ថភាពកងទ័ព ក៏​ដូចជា​បន្ត​ធ្វើ​ឲ្យ​មាន​ភាពជឿនលឿន ក្នុងការហ្វឹកហាត់ ដោះស្រាយបញ្ហាប្រឈម។