កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាល ខណ្ឌដូនពេញ ចុះត្រួតពិនិត្យផ្ទះ សំណាក់សូរិយាផ្កាយ៩ ឃាត់ខ្លួនជន សង្ស័យ៣នាក់

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌដូនពេញ សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ ដោយមានការអនុញ្ញាតិពីលោកវង្ស ប៊ុនសុទ្ធ ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ចុះត្រួតពិនិត្យបន្ទប់លេខS5 ផ្ទះសំណាក់យីហោ សូរិយាផ្កាយ៩ ផ្ទះលេខ៤៣ ផ្លូវលេខ៨១ ភូមិ៧សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលកំលាំងសមត្ថកិច្ច រកឃើញ និងចាប់យកវត្ថុតាងមាន ដាវចំនួនមួយ.ខ្នោះដៃ ចំនួន មួយ.ម៉ូតូម៉ាកឌុកចំនួនពីរគ្រឿង ពណ៌ស្លាទុំមួយនិងពណ៌ស.ខ្មៅមួយ ហើយបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំងបីនាក់រួមមានឈ្មោះអ៊ី ប៉ូលីន ភេទប្រុស អាយុ១៩ឆ្នាំ ឈ្មោះសេង ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះសឿនសីហា  ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងបី មានទីលំនៅភូមិតាជោ ឃុំសារិកាកែវស្រុកល្វាឯម ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់៕