អាវុធហត្តខេត្តក្រចេះ បើកប្រតិបត្តិការ បង្រ្គាបគ្រឿងញៀន និងឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់

ក្រចេះ ៖ លោកឧត្តមសេនីយ៍ សាន ប៊ុនថាន មេបញ្ជាការ អាវុធហត្ថខេត្តក្រចេះ បញ្ជាកំលាំង អាវុធហត្កដឹកនាំ ដោយលោក ស្រី វុត្ថា មេបញ្ជាការរង ផ្នែកយុត្តិនិងសម្របសម្រួលប្រតិបត្តិការ និតិវិធីដោយលោកហាក់ហ៊ាន់ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តក្រចេះ បានចុះឆែកឆេរ និងបង្រ្គាបករណីគ្រឿងញៀន កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៥ នៅក្រុងក្រចេះ។

លោកឡុង យឹង ប្រធានមន្ទីរយុត្តិធម៌ នៃអាវុធហត្តខេត្តក្រចេះ បានឲ្យដឹងថា ក្នុងការបង្រ្គាបនោះ ដោយមានការ ចង្អុល បង្ហាញ ពីលោកឧត្តមសេនីយ៍មេបញ្ជាទើបឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះហ៊ីម រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងដក់ហូតវត្ថុតាង បានម្សៅក្រាម ពណ៌ស (ម៉ាទឹកក) ចំនួន៥កញ្ចប់តូចទូរសព្វ ចំនួន២គ្រឿង លុយចំនួន១៣០០០៛ កាបូបលុយ១ និងសំភារះ សំរាប់ ជក់គ្រឿងញៀន មួយចំនួន ។

លោកបន្ដទៀតថា លុះដល់វេលាម៉ោង២១ថ្ងៃដដែល បានបន្ដចាប់អ្នកផ្ដល់សារធាតុញៀនម្នាក់ ទៀត ឈ្មោះជួន រ៉ាយ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រកឃើញវត្ថុតាង គ្រឿងញៀន ៩កញ្ចប់ រុំប្លាស្ទិច ពណ៌ខ្មៅ ម៉ូតូគ្រឿង ពណ៌ប្រផេះ ស៊េរីឆ្នាំ២០១០ គ្មានស្លាកលេខ ទូរស័ព្ទ១គ្រឿង លុយរៀលចំនួន ១,៥៦០,០០០៛ ប្រាក់ដុល្លារ ចំនួន១ដុល្លារនិងកូនកុងតាក់ម៉ូតូចំនួន១។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានឃុំបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋាន អាវុធហត្តខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងទៅតុលាការ ៕

អាវុធហត្តខេត្តក្រចេះ បើកប្រតិបត្តិការ បង្រ្គាបគ្រឿងញៀន និងឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់

អាវុធហត្តខេត្តក្រចេះ បើកប្រតិបត្តិការ បង្រ្គាបគ្រឿងញៀន និងឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់