គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៦ ខែវិច្ឆិកា មានមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ ២៤នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជាមានចំនួន ១៣លើកយប់ ០៧លើក, បណ្តាឲ្យមានមនុស្សស្លាប់ ២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ អ្នករបួសធ្ងន់ ១៦នាក់ស្រី៦នាក់ របួសស្រាល ៨នាក់ប្រុស។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ១៣លើកនេះ បានបណ្ដាលបង្កឲ្យ ខូចខាតយានយន្តសរុប ២២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៣គ្រឿង រថយន្តធុនតូច ៥គ្រឿង យានផ្សេងៗ ៤គ្រឿង, ថ្មើរជើងម្នាក់។

មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់នេះរួមមាន ល្មើសល្បឿន ៣លើក មិនប្រកាន់ស្តាំ ៣លើក ស្រវឹង ២លើក មិនគោរពសិទ្ធ ២លើក បត់គ្រោះថ្នាក់ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៧នាក់យប់ ៩នាក់។

រថយន្តពិន័យសរុបចំនួន ៧៥៣គ្រឿង រថយន្តធំ ២២០គ្រឿង)ស្មើនិង៧៧០ករណី ល្មើសក្រដាសស្នាមមាន ៤៥៥គ្រឿង ស្មើនឹង ៤៥៥ករណី ចំពោះករណីល្មើសបច្ចេកទេស ២៨៩គ្រឿង ស្មើនឹង ៣១៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,១៩៣គ្រឿង៕

គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៦ ខែវិច្ឆិកា មានមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ ២៤នាក់