មជ្ឈមណ្ឌលហែលទឹកតេជោសែននឹងសម្ភោធន៍នៅថ្ងៃទី ២ ធ្នូ

ភ្នំពេញ:     ​ភ្នំពេញ​:​អាង​ហែល​ទឹក​ដ៏​ធំ​ដែលមាន​តម្លៃ​ជិត ២​លាន​ដុល្លារ​នោះ​ញឹ​ង​ត្រូវ​សម្ភោ​ធន៍​នៅ​ថ្ងៃទី ២​ធ្នូ​ហើយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធន៍​នេះ ។​

​    ​មជ្ឈមណ្ឌល​ហែល​ទឹក​នេះ​រួមមាន​អាង​សម្រាប់​លោត អាង​សម្រាប់​ហែល និង អាង​សម្រាប់​កំដៅ​សាច់ដុំ​រួម​ទាំង​កន្លែង​សម្រាប់​អង្គុយ​ទស្សនា​ផង​នោះ​ គឺជា​អាងទឹក​ដែល​កសាងឡើង​ស្របតាម​ស្ដង់ដារ​អន្តរជាតិ ។​

​    ​លោក​ហែម គី​រី​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​ឲ្យ​ដឹងថា​ជាមួយនឹង​ ការ​សម្ភោ​ធន៍​នេះ​សហព័ន្ធ នឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​មួយ​ដែល​ការប្រកួត​ចាប់ផ្ដើម​ ពីថ្ងៃ​ទី ១ និង​បញ្ចប់​នៅ​ថ្ងៃទី ២​ធ្នូ ។​នៅ​ថ្ងៃ​បញ្ចប់​ការប្រកួត​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នឹង​អញ្ជើញ​ចូលរួម​ទស្សនា​ព្រមទាំង​កាត់​ខ្សែបូរ​ បើក​ឲ្យ​ប្រើប្រាស់​អាងទឹក​នេះ​ជា​ផ្លូវការ​តែម្ដង ។​

​    ​លោក​គី​រី​បាន​ឲ្យ​ដឹង​ដែរ​ថា​កីឡា​ករហែម​ថុ​ន ពន្លឺ និង កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​ដែល​កំពុង​ហ្វឹកហាត់​រយៈ​ពេល​មួយឆ្នាំ​នៅ​ប្រទេស​ថៃ​ស​ម្រា់​ត្រៀម ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​នោះ​ក៏​នឹង​មក​ ចូលរួម​ប្រ​កួត​នៅ​ថ្ងៃ​សម្ភោ​ធន៍​នេះដែរ ។​