ខឹង​កូន​និយាយដើម​មិត្តភក្តិ ទាញ​កាំបិតផ្គាក់​កាប់​របួសធ្ងន់​

កោះកុង: ឪពុក​ចិត្ត​ព្រៃផ្សៃ ខឹង​កូន​និយាយដើម​មិត្តភក្តិ​ខ្លួន ទាញ​កាំបិតផ្គាក់​កាប់​កូន​ខ្លួន ជិត​ដាច់ករង​របួសធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ និង​អ្នកជិតខាង​​ដឹក​តាម​ទូក យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កោះកុង​។​

​ហេតុការណ៍​ដ៍​ឃោ​ឃៅ របស់​ឪពុក​ខ្លួន​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៦ ព្រលប់ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្តិ​ត​នៅ​ភូមិ​កោះ​ប៉ោរ ឃុំ​ប៉ាក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​។​

​បើតាម​សំដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ដៀប ចន្ថា បាន​និយាយថា ប្តី​នាង​ដែល​ត្រូវ​ឪពុកកាប់​នេះ​ឈ្មោះ យ៉ុង ឆុន អាយុ ១៨​ឆ្នាំ រស់នៅ ភូមិ​ឃុំ​ខាងលើ ។​នៅ​​មុនពេល​កើតហេតុ​ឪពុក​កូន និង​មិត្ត​ភ​ក្កិ​ឪពុក អង្គុយ​និយាយ​គ្នា​លេង​ធម្មតា តែ​ក្រោយមកមិនដឹង​ប្តី​នាង និយាយ​អ្វី​ទៅ​ប៉ះ​មិត្ត​ភ​ក្កិ​គាត់​ទេ ធ្វើ​ឪពុក​ខឹង​ទាញ​កាំបិតផ្គាក់កាប់​បំរុង ផ្តាច់​ក សម្លាប់ចោល តែ​សំណាង​ណាស់​មិន​ដាច់ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើលដល់​អ្នក​ក្បែរ​ខាង បានចេញ​មកជួយ​និង​បញ្ជូន​ប្តី នាង​តាម​ទូក​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយ បន្ទាន់​តែ​យ៉ាងណាៗ​នោះ នាង​មិន ទាន់​ដឹង​ទេ​តែ​ឥឡូវប្តី​មិនទាន់​ដឹងខ្លួន​ទេ​។​

​ក្រុម​លោកគ្រូ​ពេទ្យ​បាន​ឲ្យ​ដឹងថា ស្នាម​មុខកាំបិត​ដែល ឪពុក​បង្កើត កាប់​ទៅលើ​កូនខ្លួនឯង​នោះ​មាន​ប្រវែង​១៨ ស​.​ម ជិត​១​ជុំ​ក​ជិត​ដាច់​។​ក្រោយពី​មាន​ករណី​
នេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍ និង​ស្រាវជ្រាវ​តាម​ចាប់ឪពុក​បង្កើត ចិត្ត​ព្រៃផ្សៃ​រូបនេះ យកមក​ផ្តន្ទាទោស​ជា​ក្រោយ​៕​

ខឹង​កូន​និយាយដើម​មិត្តភក្តិ ទាញ​កាំបិតផ្គាក់​កាប់​របួសធ្ងន់​