ប៉ែន ចំ​រ៉ុង ស្រែក​គំរាម និង ឌឺ​ដាក់ ប៉ែន តុលា

Sanofi

​មហាជន​ជាច្រើន បាន​ទន្ទឹងរង់ចាំ​មើលថា នៅពេល​រឿង “​ខ្មោច​ថតកុន​” របស់​ផលិតកម្ម មហាហង្ស បើក​សម្ភោ​ធ ដាក់​បញ្ចាំង​ជា​ផ្លូវការ តើ​មាន​វត្តមាន​លោក ប៉ែន ចំ​រ៉ុង ដែរ ឬក៏​អត់​? ។​ ទីបំផុត​នៅក្នុង​ថ្ងៃ​សម្ភោ​ធ​រឿងនេះ កាលពី​រសៀល​ថ្ងៃទី​១៦ ម្សិលមិញ​នេះ លោក ប៉ែង ចំ​រ៉ុង ក៏បាន​បង្ហាញ​វត្តមាន​ជាមួយ​កញ្ញា ភិន សុ​ដា​លី​ស យ៉ាង​ល្អូក​ល្អឺ​ន និង​បញ្ចេញ​នូវ​ភាព​ផ្អែមល្ហែម​ចំពោះមុខ​មហាជន​ផងដែរ​។​

​តែ​អ្វីដែល​ធ្វើឱ្យ​អ្នកចូលរួម​ក្នុង​កម្មវិធី កាន់តែ​មានការ​ភ្ញាក់ផ្អើល​នោះ គ្រាន់តែ​បង្ហាញ​វត្តមាន​ភ្លាម​លោក ប៉ែន ចំ​រ៉ុង បានធ្វើ​សកម្មភាព​ច្រ​ឡឺ​បឺស ញាក់មុខ ញាក់​ច​ញ្ចើ​ម​ដាក់​គណៈអធិបតី ដែលមាន​លោក អ៊ិន សុ​ភិន អង្គុយ​នៅខាងមុខ​នោះ​ផងដែរ​។ មិនតែប៉ុណ្ណោះ​ពេល​ចាប់​កាន់​ក្បាល់​មីក្រូហ្វូន​ភ្លាម ប៉ែន ចំ​រ៉ុង បាន​ស្រែក​ឌឺ​និង​ប្រើពាក្យ​សម្តី​គំរាមថា “​អី​ណា អា​តុលាៗ អ្ហែង​កុំមក​រំខាន​ក្នុង​ជីវិត​របស់​អញ​ប្រយ័ត្ន​ងាប់ អ្ហែង​” ។

ពាក្យសម្តី​នេះ បានធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង​កម្មវិធី​នោះ យល់ថា លោក ប៉ែន ចំ​រ៉ុង មាន​ចេតនា ស្រែក​ឌឺ​និង​គំរាម ប៉ែន តុលា ដែលជា​សត្រូវ​ស្នេហា​របស់លោក​។ ប៉ុន្តែ​លោក ប៉ែន តុលា ដែល​ឈរ​នៅក្បែរនោះ មិនបាន​ឆ្លើយឆ្លង​អ្វី​ទេ គ្រាន់តែ​ឈរ​សម្ល​ក់លោក ប៉ែន ចំ​រ៉ុង មិន​ដាក់​ភ្នែក តែប៉ុណ្ណោះ​។​

សកម្មភាព​ឌឺដង ​និង​ គំរាម​ពី​លោក ប៉ែន ចំ​រ៉ុង កុំឱ្យ​លោក តុលា មក​រំខាន​ជីវិត​ខ្លួន​ប្រយ័ត្ន​ស្លាប់​នេះ អ្នកយក​ពត៌មាន​រប​ស់​យើង​មិន​ទទួលបាន​ការឆ្លើយតប​ពី​លោក ប៉ែន តុលា នោះទេ ព្រោះ​លោក អ៊ិន សុ​ភិន បាន​ឆ្លើយ​ជំនួស​ថា លោក​មិន​ចង់ឱ្យ​កូន​តុលា មក​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទៀត​ទេ គឺ​គេ​មាន​ការងារ​ច្រើន​ត្រូវធ្វើ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ប្រាប់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា លោក​ក៏​មិន​ចាប់អារម្មណ៍ និង​គិត​លើ​មនុ​ស្សមាន​ច​រិ​ក​ថោកទាប ឆ្គួ​ត​ឡប់​អញ្ចឹង​ដែរ​ (​ប៉ែន ចំ​រ៉ុង​) ពោលគឺ​លោក​ជួល​គេ​មក​ធ្វើ​ការឱ្យ​លោក ចង់​គេ​ឆ្កួត​ម៉េច​ឆ្កួតទៅ​។

ជាមួយគ្នា​នោះ នៅពេល​អ្នកយក​ពត៌មាន​របស់​យើង​សួរ​បញ្ជាក់ថា សម្តី​លោក ប៉ែន ចំ​រ៉ុង គឺ​ហាក់​មានន័យ​ឌឺដង​ឱ្យ​លោក តុលា រហូត​ប្រើពាក្យ​ថា ប្រយ័ត្ន​ងាប់​ថែម​ទៀតផង តើ​លោក​យល់​យ៉ាងម៉េច​ដែរ​? សំណួរ​នេះ ត្រូវបាន​លោក អ៊ិន សុ​ភិន ប្រាប់ថា លោក​មិន​ខ្លាច ហើយក៏​មិន​ព្រឺ​សម្បុរ​អី​ដែរ មនុស្ស​បែបនេះ មិនអាច​ធ្វើ​អ្វី​លោក​ឡើយ​។

លោក​បន្តថា រឿង “​ខ្មោច​ថតកុន​” នេះ ក៏មាន​តួ​សម្តែង​ឈ្មោះ តុលា ម្នាក់​ដែរ គឺ​សម្តែង ដោយ​លោក សុវណ្ណ គិរី ដូច្នេះហើយ​លោក​យល់ថា គេ ​(​ប៉ែន ចំ​រ៉ុង​) ​ចង់​ឌឺ​ដាក់​តុលា​តែម្តង​៕ ប្រមាញ់​តារា
​ ​
​   

   


Related