​កូន​៦​ឆ្នាំ​ចុះ ត្រូវតែ​កំណត់​គោលការណ៍​ទាំង​៥​ដល់​គេ​

​កូន​៦​ឆ្នាំ​ចុះ ត្រូវតែ​កំណត់​គោលការណ៍​ទាំង​៥​ដល់​គេ​

​នៅពេល​ដែល​កូន​មាន​អាយុ​ក្រោម​៦​ឆ្នាំ អ្នក​ត្រូវ​តែ​អប់រំ​កូន​ឱ្យបាន​ល្អ ព្រោះ​វា​រាង​ងាយស្រួល​អប់រំ​ជាង​នៅពេល​ដែល​កូន​ធំ​ពេញវ័យ ដូចនេះ​នៅពេលដែល​កូន​មាន​អាយុ​ក្រោម​៦​ឆ្នាំ តើ​អ្នក​គួរតែ​ដាក់​គោលការណ៍​បែបណាខ្លះ​ចំពោះ​គេ​នោះ​?
 

1.​    ​សុជីវធម៌​
អ្នក​ត្រូវ​តែ​អប់រំ​កូន​ឱ្យ​មាន​សុជីវធម៌​ដោយ​ប្រាប់​គេ​ថា​មិន​ត្រូវ​និយាយ​កាត់​សម្តី​របស់​មនុស្ស​ចាស់​នៅពេល​ដែល​ពួកគាត់​កំពុង​និយាយ​គ្នា​ឡើយ ជាងនេះទៅទៀត​មិនត្រូវ​និយាយ​ពាក្យ​អសុរោះ​ឡើយ​នៅ​ចំពោះមុខ​អ្នកដទៃ ព្រោះ​ទាំងអស់នេះ​ជា​ទង្វើ​ដែល​គ្មាន​សុជីវធម៌​។​
 

2.​    ​មិន​ត្រូវ​យក​របស់​អ្នកដទៃ​
នៅពេល​ដែល​កូន​មាន​អាយុ​ក្រោម​៦​ឆ្នាំ នោះ​កូន​មិន​អាច​បែងចែក​បានច្បាស់លាស់​ទេ​ថា របស់​ណាមួយ​ជា​របស់​ខ្លួន ហើយរ​បស់​ណាមួយ​ជា​របស់​អ្នកដទៃ​ឡើយ ដូចនេះ​នៅពេលដែល​គេ​ឃើញ​របស់​ដែល​ខ្លួន​ស្រលាញ់ គេ​តែងតែ​មាន​ចិត្ត​ចង់​យក​ជា​និច្ច មិន​ខ្វល់​ថា​ជា​របស់​អ្នក​ដទៃ​ឬ​ទេ ដូចនេះ​អ្នក​ត្រូវតែ​អប់រំ​គេ​មិន​ត្រូវឱ្យ​យក​របស់​អ្នកដទៃ​ដោយ​មិន​សុំ​ការអនុញ្ញាត​ពី​អ្នក​ដទៃ​ឡើយ ព្រោះ​វា​ជា​ទង្វើ​ដែល​មិន​ល្អ​ទេ​។​
 

3.​    ​ដាក់​ប្រដាប់ប្រដា​ល់លេង​ទៅ​កន្លែង​ដើម​វិញ​
អ្នក​ត្រូវ​តែ​អប់រំ​កូន​ឱ្យ​គេ​ចេះ​ដាក់​ប្រដាប់ប្រដា​ល់លេង​ទៅ​កន្លែង​ដើម​វិញ​នៅពេលដែល​គេ​លេង​រួច ព្រោះ​បើ​កូន​គ្មាន​ទម្លាប់​បែបនេះ នោះ​ធំ​ឡើង​គេ​ក៏​គ្មាន​ទម្លាប់​ល្អ​ក្នុង​ការរៀបចំ​ប្រដាប់​ប្រដាល់​ប្រើប្រាស់​របស់​គេ​ដែរ​។​
 

4.​    ​នរណា​មក​មុន អ្នក​នោះ​ប្រើ​មុន​
នៅក្នុង​ផ្ទះ អ្នក​ត្រូវ​តែ​អប់រំ​កូន​ឱ្យ​មាន​របៀប ដោយ​នៅពេល​ដែល​អ្នក​ទាំ​ង​អស់​គ្នា​សុទ្ធតែ​ត្រូវការ​ប្រើប្រាស់​របស់​មួយ អ្នក​មិន​ត្រូវឱ្យ​កូន​ប្រើ​មុន​ឡើយ ដោយ​ប្រាប់​គេ​ថា​នរណា​មក​ដល់​មុន នោះ​អ្នក​នោះ​អាច​ប្រើ​មុន ដោយ​មិន​ត្រូវ​ដណ្តើម​គ្នា​នោះ​ទេ​។​
 

5.​    ​មាន​កំហុស​ត្រូវ​តែ​ចេះ​សុំទោស​
នៅពេល​ដែល​កូន​ធ្វើ​ខុស អ្នក​ត្រូវ​តែ​បង្រៀន​ឱ្យ​គេ​ចេះ​សុំ​ទោស ហើយ​នៅពេល​ដែល​អ្នក​ធ្វើ​ខុស អ្នក​ត្រូវ​តែ​ចេះ​សុំ​ទោស​ដូចគ្នា ទើប​កូន​យក​គំរូ​តាម​អ្នក ហើយ​ក្លាយជា​ក្មេង​ដែល​មាន​សុជីវធម៌​តាំងពី​តូច នោះ​ធំ​ឡើង​គេ​ក៏​មាន​ដូច​គ្នា​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។