​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ធ្វើ​ដូចម្តេច​នៅ​ពេល​បើកបរ ហើយ​ជួប​នឹង​ខ្យល់​ខ្លាំង​?

​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ធ្វើ​ដូចម្តេច​នៅ​ពេល​បើកបរ ហើយ​ជួប​នឹង​ខ្យល់​ខ្លាំង​?

​ការ​បើកបរ​ដោយ​ខ្លួន​ឯង​នៅ​ពេល​មាន​ផ្ទៃពោះ​ពិត​ជា​គ្រោះថ្នាក់​ណាស់ ជាពិសេស​នៅពេល​ដែល​មាន​ខ្យល់​ខ្លាំង  ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទៅ​ទើប​មិន​មាន​គ្រោះថ្នាក់​នៅ​ពេល​ដែល​ជួប​ខ្យល់​ខ្លាំង​នោះ​?

  1. ​នៅពេល​ដែល​អ្នកបើកប​រ​ស្រាប់តែ​មាន​ខ្យល់​ខ្លាំង អ្នក​អាច​បើក​អំពូល​ក្នុង​ឡាន រួច​កាន់​ចង្កូត​ឱ្យ​ជាប់ ហើយ​ត្រូវតែ​ប្រយ័ត្ន​នូវ​ការបើកបរ និង​មនុស្ស​ដែល​ដើរ​លើ​ផ្លូវ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​បន្ថយល្បឿន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ដោយ​ចៃដន្យ​។​
  2. ​នៅពេលដែល​មាន​ខ្យល់​ខ្លាំង ហើយ​មាន​ភ្លៀង​ខ្លាំង​ទៀត អ្នក​មិន​ត្រូវ​បន្ត​បើក​ទៅ​មុខ​ទេ អ្នក​គួរតែ​រក​កន្លែង​រាង​ខ្ពស់ ហើយ​ឈប់ ព្រោះ​បើ​អ្នក​នៅ​តែ​បើក​ទៅ​មុខ វា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយសារ​តែ​អ្នក​មិនដឹងថា​តើ​ផ្លូវ​មាន​ទឹក​លេច​ខ្លាំង​ឬ​ទេ ហើយ​បើ​លេច​ខ្លាំង នោះ​វា​នឹង​អាច​ធ្វើឱ្យ​ឡាន​អ្នក​មិន​អាច​បើក​ទៅ​មុខ​បាន ហើយ​ជាប់​នៅ​ពាក់កណ្តាល​ផ្លូវ​។​
  3. នៅពេលដែល​មាន​ផ្គរលាន់ អ្នក​ត្រូវ​តែ​បិត​កញ្ចក់ ហើយ​នៅក្នុង​ឡាន មិន​ត្រូវ​បើក​កញ្ចក់​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មាន​គ្រោះ​ថ្នាក់​ទាំង​កូន និង​ម្តាយ​។​
  4. ​នៅពេល​ដែល​អ្នក​រក​ឃើញ​កន្លែង​សុវត្ថិភាព​ដើម្បី​ឈប់​ឡាន​ហើយ អ្នក​អាច​ទូរស័ព្ទ​ទៅ​រក​អ្នក​ផ្ទះ​ឱ្យ​ជួយ​បាន ប៉ុន្តែ​បើ​មាន​ផ្គរលាន់ ហើយ​អ្នក​ឈប់​នៅ​ក្រោម​ដើមឈើ អ្នក​មិន​គួរប្រើ​ទូរស័ព្ទ​ទេ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដូចនេះ​អ្នក​អាច​ចាំ​ដល់​មេឃ​រាង​ស្រួល​បន្តិច ទើប​ប្រើ​ទូរស័ព្ទ​ដើម្បី​សុំ​ជំនួយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។