​តើ​អ្នក​គួរតែ​ប្រយ័ត្ន​នូវ​អ្វី​ពេល​ដែល​អ្នក​ពាក់​ឡេន​?

​តើ​អ្នក​គួរតែ​ប្រយ័ត្ន​នូវ​អ្វី​ពេល​ដែល​អ្នក​ពាក់​ឡេន​?

​ឡេន​គឺជា​អ្វី​ដែល​នារី​ភាគច្រើន​ចូលចិត្ត​ពាក់ ព្រោះ​វា​អាច​ធ្វើឱ្យ​កែវភ្នែក​អ្នក​មាន​ពណ៌​ចំរុះ​ទៅតាម​ពណ៌​ដែល​អ្នក​ស្រលាញ់ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ពាក់ អ្នក​ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​វា​អាច​គ្រោះថ្នាក់​ដល់​ភ្នែក​អ្នក​បាន​។ ដូចនេះ​តើ​អ្នក​គួរតែ​ប្រយ័ត្ន​នូវ​អ្វី​ខ្លះ​នៅ​ពេល​ដែល​អ្នក​ពាក់​ឡេន​នោះ​?

  1. ​នៅ​មុនពេល​ដែល​អ្នក​ពាក់​ឡេន អ្នក​ត្រូវ​តែ​សម្លាប់​មេរោគ​ឡេន​ជាមុនសិន បន្ទាប់​មក​លាង​ដៃ​អ្នក​ឱ្យ​ស្អាត​ដោយ​ប្រើ​សាប៊ូ​។​
  2. ​នៅពេល​ដែល​អ្នក​ពាក់ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បំផុត ដោយ​មិន​ត្រូវឱ្យ​កែវភ្នែក​អ្នករបួស​ទេ​។​
  3. ​ប្រសិនបើ​អ្នក​ពាក់​រួច ហើយ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ភ្នែក អ្នក​ត្រូវ​តែ​ដោះ​ចេញ​មក​វិញ​ឱ្យ​លឿន ហើយ​បើ​នៅតែ​មិន​ស្រួល អ្នក​អាច​ទៅ​ជួប​នឹង​ពេទ្យ​ភ្នែក​ជាបន្ទាន់​។​
  4. ​នៅពេល​ដែល​អ្នក​ពាក់​ឡេន​រួច ហើយ​ភ្នែក​អ្នក​ស្ងួត អ្នក​មិន​ត្រូវ​ប្រើ​ទឹក​បណ្តក់​ភ្នែក​ធម្មតា​ទេ អ្នក​ត្រូវ​តែ​ទិញ​ទឹក​បណ្តក់​ភ្នែក​ដែល​គេ​ប្រើ​សម្រាប់​បណ្តក់​ភ្នែក​ដែលពា​ក់​ឡេន​មក​បណ្តក់​ភ្នែក​របស់​អ្នក​ទើប​ល្អ​។​
  5. ​នៅពេល​ដែល​អ្នកទិញ​ឡេន​មក​ភ្លាម អ្នក​មិន​ត្រូវ​ពាក់​ភ្លាម​នោះ​ទេ អ្នក​ត្រូវ​តែ​ត្រាំ​វា​ក្នុង​ទឹក​ឡេន​ចំនួន​៤​ម៉ោង​ទើប​យក​មក​ពាក់​។​
  6. ​នៅពេល​ដែល​ក្រចកដៃ​អ្នក​វែង អ្នក​ត្រូវ​តែ​កាត់​វា​ឱ្យ​រាង​ខ្លី​បន្តិច​ដើម្បី​កុំ​ឱ្យ​របួស​កែវភ្នែក​អ្នក​។​
  7. ​នៅពេល​ដែល​អ្នក​ពាក់​ឡេន អ្នក​មិន​ត្រូវ​យក​ដៃ​របស់​អ្នក​ទៅ​ញី​ភ្នែក​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ភ្នែក​អ្នក​ជា​ខ្លាំង ដែល​អាច​ធ្វើឱ្យ​វា​របួស​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។