ប្រជាកសិករ សាទរចំពោះសកម្មភាព អាជ្ញាធរខេត្ត កំពង់ឆ្នាំង ជួយបូមទឹកបញ្ចូល អាងស្តុកទឹកសង្គ្រោះ ស្រូវប្រាំង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុង ស្រុករលាប្អៀរ និងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សម្តែងការសាទរ ចំពោះ ក្រុម ការងារ អាជ្ញាធរខេត្ត ជាពិសេសមន្ទីរ ធនធានទឹក និង ឧត្តុនិយមខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនម៉ាស៊ីន បូមទឹក បញ្ចូលអាងត្រៀប សង្គ្រោះស្រូវប្រាំង ទាន់ពេលវេលា ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តនិយមខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បើទោះមិនបានមួយរយភាគរយក៍ដោយ ប៉ុន្តែប្រជាពលរដ្ឋបានសម្តែងការ សាទរយ៉ាងខ្លាំងខណៈម៉ាស៊ីន បូមទឹក កំពុងតែបន្តសកម្មភាព យ៉ាងសស្រាក់ស្រាំ    បានធ្វើដំណើរចុះពិនិត្យមើល ម៉ាស៊ីនបូមទឹក នៅអាងស្តុបទឹករោងដំរី និង ទំនប់ភេ ស្ថិតក្នុង ឃុំគោកបន្ទាយ ស្រុករលាប្អៀរ និងអាងស្តុបទឹក ជាច្រើនកន្លែងទៀត ក្នុងស្រុកជលគិរី ស្រុក កំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានអោយដឹងថា វិធានការណ៍សង្គ្រោះបន្ទាន់ នេះគឺមន្ទីរធនធានទឹកបន្តបូមទឹកបញ្ចូលទំនប់ អាងស្តុបទឹកក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង គឺស្រុកជលគិរី ស្រុករលាប្អៀរ  ស្រុកកំពង់ត្រឡាច និង ស្រុកកំពង់លែង ។

រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្រាប់ខេត្តកំពង់ឆ្នាំង មន្ទីរធនធានទឹកបានបញ្ជូន ម៉ាស៊ីនធំចំនួន ២២គ្រឿង ក្នុងនោះម៉ាស៊ីនរបស់ក្រសួងចំន៨គ្រឿង រួមនិងម៉ាស៊ីនតូចៗចំនួន ជាង១០០គ្រឿងទៀត កំពុងធ្វើ សកម្មភាពភាពបូមទឹកទន្លេ ចូលក្នុងអាងស្តុបទឹកដើម្បីត្រៀម សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ទាន់ពេលវេលា ។

មន្ទីរធនធានទឹកបានបញ្ជូនម៉ាស៊ីនបូមទឹក បានបូមទឹកបញ្ចូលអាងស្តុបទឹក ដូចជា អាងស្តុបទឹកកៀនដា ទំនប់ កាត់ក្បាល ទំនប់ត្រីពោធិ៍ ទំនប់ដីក្រហម ទំនប់ខ្លាក្រាប ទំនប់ថ្មី ដែលអាងទឹកទាំងនេះ ស្ថិតក្នុងឃុំជលសារ និងឃុំ កោះថ្កូវ ស្រុកជលគិរី ដោយឡែកស្រុកកំពង់ត្រឡាច មានទំនប់អាងទឹកស្តីទ្រេត និងទំនប់៣ទៀត ស្ថិតក្នុងឃុំអំពិលទឹក ក្នុងស្រុករលាប្អៀរ ទំនប់ភេ និងទំនប់ រោងដំរី។ មន្ទីរធនធានទឹកនឹងបនតយសកម្មភាពនេះ រហូតដល់ទទួលបាននូវការ ឆ្លើយតបតាមតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងការ បង្កបង្កើនផល ទោះមិនបានគ្រប់១០០% ក៍អាចដោះស្រាយបញ្ហាកង្វះទឹក ជូនប្រជាពលរដ្ឋបានមួយគ្រាផងដែរ ៕

ប្រជាកសិករ សាទរចំពោះសកម្មភាព អាជ្ញាធរខេត្ត កំពង់ឆ្នាំង ជួយបូមទឹកបញ្ចូល អាងស្តុកទឹកសង្គ្រោះ ស្រូវប្រាំង

ប្រជាកសិករ សាទរចំពោះសកម្មភាព អាជ្ញាធរខេត្ត កំពង់ឆ្នាំង ជួយបូមទឹកបញ្ចូល អាងស្តុកទឹកសង្គ្រោះ ស្រូវប្រាំង

ប្រជាកសិករ សាទរចំពោះសកម្មភាព អាជ្ញាធរខេត្ត កំពង់ឆ្នាំង ជួយបូមទឹកបញ្ចូល អាងស្តុកទឹកសង្គ្រោះ ស្រូវប្រាំង