កម្ពុជា ដាក់កម្លាំងពង្រឹង សន្តិសុខខ្ពស់ ក្រោយការ កើតមានអំពើ ភេរវកម្ម លើពិភពលោក

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចកម្ពុជា ត្រូវបានដាក់ពង្រាយ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីរក្សាសន្តិសុខនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជាពិសេសនៅក្នុងការប្រកួត បាល់ទាត់ជម្រុះបាល់ទាត់ពិភពលោករវាងកម្ពុជា-ជប៉ុន នៅពហុកីឡដ្ឋាន ជាតិអូឡាំពិកនាល្ងាចថ្ងៃនេះ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការពង្រាយកងកម្លាំងរក្សាសន្តិសុខ នៅរាជធានីភ្នំពេញ និងតាម បណ្ដាលខេត្ត បន្ទាប់ពីមានអំពើភេរវកម្មពិភពលោក ជាពិសេសនៅទីក្រុងប៉ារីសប្រទេសបារាំង និង កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះបាល់ទាត់ពិភពលោក»។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សម្រាប់ ប្រជាពលរដ្ឋកម្ពុជាទូទៅ ក៏ដូចជាភ្ញៀវទេសចរ អ្នកវិនិយោគ និងបណ្ដាស្ថានទូត សមត្ថកិច្ចបាន ដាក់កម្លាំងតាមគោលដៅមួយចំនួន ក្នុងកិច្ចរក្សាសន្តិសុខ បន្ទាប់ពីមានអំពើបំផ្ទុះគ្រាប់បែក នៅតាម បណ្ដាលប្រទេសនៅសហគមន៍អឺរ៉ុប និងការទទួលភ្ញៀវបរទេស ដែលមកប្រកួតបាល់ទាត់ជម្រុះ នៅ រាជធានីភ្នំពេញ ដោយពុំមានគោលដៅអ្វីផ្សេងនោះទេ៕

កម្ពុជា ដាក់កម្លាំងពង្រឹង សន្តិសុខខ្ពស់ ក្រោយការ កើតមានអំពើ ភេរវកម្ម លើពិភពលោក