លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យការងារ បង្កបង្កើនស្រូវ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារ បង្កបង្កើនស្រូវ នៅក្នុងខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱកាស ចុះពិនិត្យនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍រលឹកថា កន្លងមកខេត្តបន្ទាយមានជ័យ មានបញ្ហា ទឹកខ្លាំងជាងគេ រហូតទៅដល់ខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលតម្រូវឱ្យយើង ទាញយកទឹក ពីគ្រប់ទិសទីមកផ្គត់ផ្គង់ ។ ប៉ុន្តែបច្ចុប្បន្នធនធានទឹកដែលមាន អាចធានាបានលើផ្ទៃដី ស្រូវវវស្សាដែលបាន បង្កបង្កើនផលរួច និងឈានទៅប្រមូល ផលបានទាំងស្រុង ព្រមទាំងអាចបន្តផ្គត់ផ្គង់លើផ្ទៃដី ស្រូវប្រាំង ដែលបច្ចុប្បន្នប្រជាកសិករ បាន និងកំពុងអនុវត្ត លើសផែនការកំណត់ ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា មកដល់ ពេលនេះ ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងឆ្នាំ ២០១៥-២០១៦ សម្រេចបានចំនួន ១៣.៤៤០ ហិកតា ស្មើនឹងជាង ១១២ភាគរយ នៃសន្ទស្សន៍ផែនការ បើប្រៀធៀបនឹងការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងឆ្នាំ ២០១៤-២០១៥ រយៈពេលដូចគ្នា គឺលឿនជាងរហូតដល់ទៅជិត ១០.០០០ហិកតា ឯណោះ។

លោកប្រធានមន្ទីរបន្តថា ចំណែកការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ប្រជាកសិករដាំដុះបានចំនួន ២៤៦.០២១ ហិតកា ស្មើនឹងជាង ១០២ភាគរយ នៃសន្ទស្សន៍ផែនការ ហើយមកដល់ពេលនេះ ប្រមូលផល បានចំនួន ៩៣.៦០០ ហិកតា ។ លោកបន្តថា ចំពោះទិន្នផលស្រូវវស្សាដែលទទួលបានគឺខ្ពស់ លើកលែង តែតំបន់មួយចំនួន ដែលប្រជាកសិករពុំបានយកចិត្តទុកដាក់ថែទាំ លើកភ្លឺ សម្អាតស្មៅ ឬដាំដុះនៅតំបន់ ដែលឆ្ងាយពីប្រភពទឹកខ្លាំងពេក ។

ចំណែកលោក ជិត ហូវ ប្រធានសហគមន៍ កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រពោធិ៍ពីរដើម ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ស្រូវវស្សានៅតំបន់នេះ ត្រូវបានបងប្អូន ប្រជាកសិករធ្វើការ ប្រមូលផលរួចរាល់អស់ហើយ ដោយទទួលបានទិន្នផលទាបបំផុត ៤តោនក្នុងហិកតា ហើយបច្ចុប្បន្ន បងប្អូនកំពុងមមាញឹកក្នុងការធ្វើស្រូវប្រាំងបន្តទៀត ៕