លោកអភិបាល ខេត្តកំពត ដឹកនាំកម្លាំង សរុបក្នុងខេត្ត ចុះសំអាតអនាម័យ នៅតាមផ្លូវនានា ក្នុងទីរួមខេត្ត

កំពត៖ ដើម្បីឆ្លើយតប និងអបអរសាទរ នៅថ្ងៃទិវាបុណ្យសមុទ្រខេត្តកំពត ដែលខិតជិតមកដល់ ចំថ្ងៃទី១១,១២និង១៣ ខែធ្នូ ឆ្នាំ២០១៥ តម្រូវឲ្យខេត្តមួយនេះ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ សោភ័ណភាព និងមួយផ្នែកទៀតការរៀបចំអនាម័យ នឹងឈានទៅទាក់ទាញភ្ញៀវគ្រប់រូបភាព ឲ្យចូលមកទស្សនា និងកម្សាន្តលេង ឲ្យបានច្រើនកុះករ ហើយជាកិត្តិយសរបស់ខេត្តកំពតមួយនេះផងដែរ ដូច្នេះកន្លងមក ពិសេសនាព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ក្រោមការដឹកនាំ ផ្ទាល់ ពីលោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ បានប្រមូលផ្តុំកម្លាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អា
វុធទាំង៣ប្រភេទ ក្រោមឱវាត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករមក ពីគ្រប់ទិសទីក្នុងខេត្ត ចាប់ផ្តើមយុទ្ធនាការ សំអាតអនាម័យនៅតាមបណ្តាទីសាធារណៈ និងតាមវិថី ឬក៏លើកំណាត់ផ្លូវនានា ក្នុងក្រុងកំពតទាំងមូលផងដែរ។

ដោយឡែកនៅតាមបណ្តាស្រុកវិញ លោកអភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម រៀបចំ
សណ្តាប់ធ្នាប់ សំអាតអនាម័យ នៅតាមផ្ទះនីមួយៗ ជាពិសេសនៅតាមដងផ្លូវជាតិពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអបអរពិធីបុណ្យអុំទូក និងទិវាបុណ្យសមុទ្រជិតចូលមកដល់នេះ ឲ្យមានប្រសិទ្ធភាព និងមុខមាត់ខេត្ត សម្រាប់យើងទាំងអស់គ្នា៕