បុកគ្រឹះធ្វើផ្ទះ ប្រទះឃើញឡាំងគ្រាប់ ជាច្រើនប្រភេទ កប់ទុកពីសម័យសង្គ្រាម បង្កការភ្ញាក់ផ្អើល

បាត់ដំបង  ៖ សេចក្ដីរាយការណ៍ពីភ្នាក់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឲ្យដឹងថា កម្មករបានជីកកាយរណ្ដៅគ្រឹះ ដើម្បីសាងសង់លំនៅដ្ឋានថ្មី ស្រាប់តែប្រទះឃើញឡាំងគ្រាប់ ជាប្រភេទសម្ភារៈសឹកជាច្រើនសន្ធឹកសន្ធាប់ កប់នៅក្រោមដី តាំងពីសម័យសង្គ្រាម ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាម៉ោងប្រមាណ១១៖២០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ និងបានក៏រាយការណ៍ទៅសមត្ថកិច្ច និងស៊ីម៉ាក់ឲ្យមកពិនិត្យ។

យោងតាម សេចក្ដីរាយការណ៍ជំហានដំបូងបន្តទៀតថា ទីតាំងនេះមាន ម្ចាស់ផ្ទះឈ្មោះ សេង គឹមសួ អាយុ៥៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានជួលកម្មករជីកដី និងបុកគ្រឹះ ធ្វើផ្ទះថ្មី ស្រាប់តែប្រទះឃើញកេសគ្រាប់ជាច្រើនសន្ធឹកសន្ធាប់ ដោយក្នុងនោះមាន គ្រាប់ស៊ីវិនធីណៃ M18 គ្រាប់បែកក្រឡាទីប ស្រោមអាវុធកាំភ្លើងខ្លី បង់គ្រាប់ និងសម្ភារៈសឹកជាច្រើន។

ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងតួលេខថា មានគ្រាប់ទាំងអស់ចំនួនប៉ុន្មានឡើយ ព្រោះសមត្ថកិច្ច និងមន្រ្តីស៊ីម៉ាក់កំពុងជីកកាយយក ពិនិត្យមើលបន្តទៀត៕