everjobs.com.kh ផ្ដល់នូវវិធីសាស្ដ្រ ៨យ៉ាងដើម្បីអោយមាន ជំនាញវិជ្ជាជីវៈក្នុងការងារ

គេហទំព័រដែលជាគេហទំព័រស្វែងរកការងារ ដែលមានភាពរីក ចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថាចំនុច ដ៏សំខាន់មួយដើម្បីទទួលជោគជ័យ ក្នុងការងាររបស់អ្នកគឺ ត្រូវមានឥរិយាបថប្រកបដោយវិជ្ជាជីវៈ។ វាមិនមានន័យថា អ្នកត្រូវតែស្លៀកពាក់ មួយឈុតៗមកធ្វើការ ជារៀងរាល់ថ្ងៃនោះទេ​ ផ្ទុយទៅវិញមានន័យ ថាតើអ្នកត្រូវរៀបចំខ្លួន របស់អ្នកក្នុងម៉ោង ធ្វើការដូចម្ដេចខ្លះ? សកម្មភាពរបស់ អ្នកគួរតែឆ្លុះបញ្ចាំងពីតម្លៃនិង វប្បធម៌របស់ក្រុមហ៊ុន។
everjobs.com.kh ផ្ដល់នូវវិធីសាស្ដ្រ  ៨យ៉ាងដើម្បីអោយមាន ជំនាញវិជ្ជាជីវៈក្នុងការងារ

តើវាមានន័យដូចម្ដេចនូវ ពេលដែលគេនិយាយពី ឥរិយាបថប្រកបដោយវិជ្ជាជីវៈ? និយមន័យនៃ ពាក្យថាវិជ្ជាជីវៈអាចមានភាព ខុសគ្នាអាស្រ័យលើកន្លែង ការងារនិងតួនាទី។ ទោះជាយ៉ាងនេះក្ដីក៏មាន លក្ខណៈជាវិជ្ជាជីវៈ យ៉ាងច្បាស់លាស់ ដែលត្រូវបានគេបង្ហាញ។ គេហទំព័រ នឹងបង្ហាញពីវិធីសាស្រ្ត ទាំង៨យ៉ាង សូមធ្វើការអាន ដូចខាងក្រោម៖

វិធីសាស្ត្រទី១៖ ត្រូវមកធ្វើការអោយទាន់ពេលវេលា
ការមកធ្វើការទៀងទាត់ពេលវេលាគឺជាចំនុចដ៏ល្អឥតខ្ចោះមួយដែលអ្នកត្រូវធ្វើ។ វាអាចជួយកាត់ បន្ថយកម្រិតស្មុគស្មាញ របស់អ្នក ដែលអ្នកត្រូវតែប្រឈមមុខ ប្រសិនបើអ្នកមក ធ្វើការយឺតអ្នកនឹង កាន់តែមានភាពស្មុគស្មាញ។ ការមកធ្វើការទៀងទាត់ ពេលវេលានឹងបង្ហាញថា អ្នកឲ្យតម្លៃពេលវេលា របស់អ្នករាល់គ្នាហើយ អ្នកមានទំនួលខុសត្រូវខ្ពស់ទៅ លើការងាររបស់អ្នក។ ភាពវិជ្ជាជីវៈក្នុងការងារមានន័យថា ការចាប់ផ្ដើមទាន់ពេល វេលានិងមកចូលរួមការប្រជុំទាន់ ពេលវេលា។ ប្រសិនបើអ្នកមិនមែន ជាបុគ្គលដែលមកធ្វើការ ទៀងទាត់ពេលវេលា ចូរធ្វើអោយខ្លួនឯងពេញចិត្តនឹង ការទទួលបានទម្លាប់នៃការ មកធ្វើការទាន់ពេលវេលា។

វិធីសាស្រ្តទី២៖ មិនត្រូវនិយាយដើមគេ
មិនមានកន្លែងធ្វើការណាមួយដែលមិននិយាយដើមគ្នានោះទេ។​ អ្នកគួរតែជៀសវាង ពីបញ្ហានេះ ប្រសិនបើអ្នកជៀសផុតពី ការនិយាយដើមគ្នា អ្នកនឹងបង្កើតកេរ្ត៍ឈ្មោះរបស់អ្នកជាមួយ នឹងភាពប្រកបដោយវិជ្ជាជីវៈ។ 

វិធីសាស្រ្តទី៣: ត្រូវហ៊ានទទួលកំហុស
នេះជាផ្នែកមួយដ៏សំខាន់ក្នុងការរីកចម្រើនទៅមុខ។ នៅពេលដែលអ្នកធ្វើខុសអ្នក ត្រូវហ៊ានទទួល ហើយធ្វើការកែប្រែនូវកំហុស ដែលអ្នកបានធ្វើ។ ប្រសិនបើអ្នកមិនមាន ទំនួលខុសត្រូវទេ នោះអ្នកមិនអាច ក្លាយជាអ្នកជំនាញប្រកបដោយវិជ្ជាជីវៈនោះទេ។

វិធីសាស្រ្តទី៤៖ ចេះគោរពគ្នា
មធ្យោបាយដ៏ល្អដើម្បីអោយគេគោរពអ្នកគឺអ្នកត្រូវបង្ហាញការគោរពទៅកាន់គេមុន។ ទោះបីជាអ្នក ធ្វើការជាមួយមនុស្សដែល អ្នកមិនចូលចិត្តក៏ដោយ ក៏អ្នកត្រូវចេះគោរពគ្នា ទៅវិញទៅមក អ្នកគួរជៀសវាង ភាពមិនសមរម្យនិងការនិយាយដើមគេ ពីក្រោយខ្នង។

វិធីសាស្រ្តទី៥៖ ទទួលយកការផ្ដល់មតិពីអ្នកដ៏ទៃលើលទ្ធផលអ្វីមួយ ដែលអ្នកបានធ្វើ
មានមនុស្សមួយចំនួនធំតែងតែភ្លេចពីផ្នែកនៃភាពឈ្លាសវៃមួយនេះ។ នៅពេលដែល នរណាម្នាក់ ផ្ដល់នូវមតិលើការងាររបស់អ្នក​ បើទោះជាចំនុចអវិជ្ជមាន ក៏ដោយក៏អ្នក ត្រូវតែទទួលយកដែរ។ ប្រសិនបើអ្នកបង្ហាញពីភាពខឹងឫ អាក់អន់ចិត្តក្នុងការទទួល យកនូវមតិទាំងនោះ មានន័យថាអ្នក កំពុងបង្ហាញពីភាពមិន ប្រកបដោយវិជ្ជាជីវៈទៅកាន់មិត្ត រួមការងាររបស់អ្នក។ ទោះបីជាអ្នកមិនគិត គូពីភាពប្រកបដោយ វិជ្ជាជីវៈក៏ដោយ ក៏អ្នកត្រូវតែរៀនទទួលយក នូវមតិអវិជ្ជមានផ្សេងៗ ដើម្បីធ្វើអោយខ្លួនរបស់ អ្នកកាន់តែមាន ការរីកចម្រើនទៅមុខ។

វិធីសាស្រ្តទី៦៖ ត្រូវមានភាពវិជ្ជមាន
ប្រសិនបើអ្នកមានទស្សនវិស័យវិជ្ជមាន អ្នកអាចរងឥទ្ធិពលយ៉ាងតិចតួចបំផុតពីមិត្ត រួមការងារហើយ អ្នកអាចឆ្ពោះទៅកាន់ការ ប្រកួតប្រជែងនិងឱកាស ថ្មីៗជាច្រើន។ ឥរិយាបថវិជ្ជមាន គឺជាវិធីល្អបំផុត ដែលត្រូវបានគេ ឃើញថាអ្នកជាមនុស្សប្រកប ដោយវិជ្ជាជីវៈ ជាពិសេសអ្នកអាចក្ដាប់ឱកាស ក្នុងការរៀនសូត្រ បន្ថែមដើម្បី អភិវឌ្ឍន៍អាជីពការងាររបស់អ្នក។

វិធីសាស្រ្តទី៧ ៖ ទំនាក់ទំនងយ៉ាងច្បាស់លាស់និងមានទំនុកចិត្ត
បង្ហាញពីភាពវិជ្ជាជីវៈរបស់អ្នកនៅពេលធ្វើការដោយការនិយាយ និងសរសេរ ដែលមានភាព ច្បាស់លាស់និងមានទំនុកចិត្ត។​ គួរជៀសវាងការ ប្រើប្រាស់ក្រៀម ភាសាក្នុងការទំនាក់ទំនង ទាំងការនិយាយនិងសរសេរ។ ធ្វើជាអ្នកស្ដាប់យ៉ាងសកម្មក្នុងពេលប្រជុំ និងការពិភាក្សាផ្សេងៗ​ ប្រសិនបើអ្នកមាន អ្វីចង់និយាយ អ្នកត្រូវចាំរហូតដល់អ្នកផ្សេងទៀត និយាយចប់។ គួរនិយាយមួយៗហើយគិតពី អ្វីដែលអ្នកកំពុងតែនិយាយ។ ប្រសិនបើអ្នក មានទំនុកចិត្តក្នុងការទំនាក់ទំនង​ អ្នកគួរតែតម្លើងសម្លេង បន្តិចពេលដែលអ្នកកត់ សម្គាល់ថាមានបញ្ហា អ្វីមួយដែល អាចនឹងកើតឡើង។

វិធីសាស្រ្តទី៨៖ ត្រូវបញ្ចប់ការងារទាន់ពេលវេលា
អ្នកអាចជាមនុស្សវិជ្ជមាននិងជាបុគ្គលិកដែលមកធ្វើការទៀងទាត់បំផុត នៅក្នុងការិយាល័យរបស់អ្នក ក៏ប៉ុន្ដែប្រសិនបើ អ្នកមិនបានបញ្ចប់ការងារ របស់អ្នកនោះទេ អ្នកនៅតែជាមនុស្សដែល គ្មានវិជ្ជាជីវៈនិងគ្មានសមត្ថភាព។ ដើម្បីមាន ភាពវិជ្ជាជីវៈក្នុងការងារ អ្នកត្រូវតែបញ្ចប់ការងាររបស់ អ្នកតាមកាលកំណត់ ផ្ចង់អារម្មណ៍និង ផលិតភាព។ ប្រសិនបើអ្នកមិន ពូកែខាងការកំណត់ ពេលវេលា អ្នកអាចបង្កើតនូវបញ្ជីកិច្ចការងារ ថាការងារមួយណាត្រូវធ្វើមុន។

ភាពមានវិជ្ជាជីវៈកម្រិតណាក្នុងការងារគឺអាស្រ័យលើខ្លួនអ្នកផ្ទាល់។ ធ្វើការងាររបស់អ្នកយ៉ាង ពេញចិត្តហើយត្រូវមានអាកប្បកិរិយាល្អ ក្នុងកន្លែងការងាររបស់អ្នក។

អំពីគេហទំព័រ គេហទំព័រ គឺជាគេហទំព័រស្វែងរកការងារធ្វើមួយ ដែលកំពុងដំណើរការនៅក្នុងCambodia, Bangladesh, Sri Lanka, Myanmar, Cameroon, Uganda, Ivory Coast, Senegal, Ethiopia and Tanzania ។ គេហទំព័របានចាប់ដំណើរការ ចាប់តាំងខែមីនា ឆ្នាំ២០១៥ ដោយមានការដឹកនាំ ពីលោកRonald Jan Schuurs តំណាងសហស្ថាបនិក ជាសកល។ គេហទំព័រ មានគោលបំណងខិត ខំសម្រេចខ្លួនទៅជាគេហទំព័រ ស្វែងរកការងារ ឈានមុខគេមួយនៅ ក្នុងកំណើនសេដ្ឋកិច្ចដ៏ ឆាប់រហ័សរបស់កម្ពុជា ដោយធ្វើការផ្គូរផ្គងបុគ្គលិកជំនាញ ទៅនិងក្រុមហ៊ុនល្អៗ តាមតម្រូវការរបស់ពួកគេ។ លើសពីនេះ គេហទំព័រមានការសហការ និងគាំទ្រពីក្រុមហ៊ុនអន្តរជាតិធំៗ មួយចំនួនដូចជាក្រុមហ៊ុន Rocket Internet និងក្រុមហ៊ុនអ៊ីនធឺណីតក្នុងតំបន់អាស៊ីប៉ាស៊ីភិច (APACIG)។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត