អ្នក​ស្ទូច​ត្រី​ប្រទះ​ឃើញ ​សពបុរស​ម្នាក់​អណ្តែត ​ទឹក​ទន្លេ​មេគង្គ​ ចំណុច​កំពង់​ដកោះ​ប្រាក់​

ខេត្ត​កណ្តាល​ ៖ សាក​សព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ទៅ​ស្ទូច​ត្រី​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​អែប​ច្រាំង​ទន្លេ​មេគង្គ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នៅ​ត្រង់​ចំណុច​កំពង់​ចម្លង​ទូក​ដ​កោះ​ប្រាក់​ ស្ថិត​ក្នុង​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​នេះភ្លាម​ កម្លាំង​ជំនាញ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​នគរ​បាល​ខេត្ត​កណ្តាល​សហការ​ជាមួយ​នគរ​បាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ស្រុក​ ប៉ុស្តិ៍ ក្រុម​ប្រឹក្សា​ឃុំ​ ភូមិ​បាន​ចុះ​មក​ធ្វើ​កោសល្យ​វិច្ច័យ​សាក​សព​ជាក់​ស្តែង​។

ក្រោយ​ពិនិត្យ​រួច​ សមត្ថ​កិច្ច​បញ្ជាក់​ថា សព​មាន​សភាព ហើម​ស្អុយ​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្ត​សញ្ញាណ​ទេ​អាយុ​ប្រហែល​២៥​ឆ្នាំ កំបស់​១.៦០​ម៉ែត្រ​ ស្លៀក​ខោ​ខូវ​​ប៊យជើង​វែង​ពណ៌​ទឹក​ប៊ិច ពាក់​អាវ​យឺត​ដៃ​ខ្លី​ពណ៌​ខ្មៅ សក់​ស្លូត​ សម្បុរ​ខ្មៅ​ស្រអែម នៅ​លើ​កំភួន​ជើង​ស្តាំ​មាន​ចាក់​សាក់​រូប​នាគ​ មាន​រូប​មនុស្ស​អង្គុយ​ពី លើ ហើយ​នៅ​លើ​ដង​ខ្លួន​សព​ពុំ​មាន​ស្នាម​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។

សមត្ថ​កិច្ច​ខេត្ត​-ស្រុក​បាន​អំពាវ​នាវ​ដល់​​ប្រជា​ពលរដ្ឋ​ណា​ដែល​បាត់​សមា​ជិក​គ្រួសារ​ដូច​ភិន​ភាគ​ខាងលើ​សូម​មក​ទំនាក់​ទំនង​ជាមួយ​នគរ​បាល​ស្រុក​កៀន​ស្វាយ​ដើម្បី​ទទួល​យក​សព​ទៅ​ធ្វើ​បុណ្យ​ ព្រោះ សព​ត្រូវ​សមត្ថ​កិច្ច​រួម​ជាមួយ​គណៈ​កម្មការ​វត្ត​កោះ​ប្រាក់​បញ្ចុះ​នៅ​ក្នុង​បរិវេណ​វត្តហើយ៕

អ្នក​ស្ទូច​ត្រី​ប្រទះ​ឃើញ ​សពបុរស​ម្នាក់​អណ្តែត ​ទឹក​ទន្លេ​មេគង្គ​ ចំណុច​កំពង់​ដកោះ​ប្រាក់​
អ្នក​ស្ទូច​ត្រី​ប្រទះ​ឃើញ ​សពបុរស​ម្នាក់​អណ្តែត ​ទឹក​ទន្លេ​មេគង្គ​ ចំណុច​កំពង់​ដកោះ​ប្រាក់​
អ្នក​ស្ទូច​ត្រី​ប្រទះ​ឃើញ ​សពបុរស​ម្នាក់​អណ្តែត ​ទឹក​ទន្លេ​មេគង្គ​ ចំណុច​កំពង់​ដកោះ​ប្រាក់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត