នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនយុវជនម្នាក់ លក់ និងរក្សាសាធាតុថ្នាំញៀន

ព្រះសីហនុ: យុវជន​ម្នាក់ ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សារ​ទុក​សារធាតុ​ថ្នាំញៀន ត្រូវបាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន នៅ​យប់​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​បាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់នេះ មានឈ្មោះ សួន សាក់​នី​កា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ដោយ​ជនសង្ស័យ​ម្នាក់នេះ ជា​មុខសញ្ញា ដែល​កម្លាំង​សមត្ថកិច្ច ធ្វើការ​តាមដាន និង​ស្រាវជ្រាវ ស្រាប់តែ​ជនសង្ស័យ បាន​យក​ថ្នាំញៀន​មក​លក់​នៅក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ ទើប​នគរបាល ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន និង​មានការ​ដកហូត​វត្ថុតាង រួមមាន​: ១-​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន កញ្ចប់ ស្មើរ​និង​០,៥០​ក្រាម ,២-​ទូរ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ,៣-​ម៉ូតូ​១​គ្រឿង​ព្រមទាំង​សម្ភា​រៈ​មួយចំនួន​ផ្សេងទៀត​។

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​