ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាគារ​សិក្សា​​​១​ខ្នង និង​សមិទ្ធ​ផល​នានា​នៅ​បឋម​សិក្សា​ថ្ម​រមៀល

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អង្គការ​អូ​រខិន​ដិ​ន​កម្ពុជា​បាន​ឧបត្ថម្ភ​អាគារ​សិក្សា​១​ខ្នង​៥​បន្ទប់ និង​រៀបចំ​ពិធី​កាត់​ខ្សែបូ​ណ៌សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​រួម​ទាំង​ប្រព័ន្ធ​ស្រោចស្រពអាង​ជើងគ្រុឌ អាង​ទឹក ស្រះ​ទឹក និង​ទីទួលសុ​វត្ថិភាព កាលពី​ថ្ងៃ​ទី​១៦ ​​វិ​ច្ឆ​កា ​​២០១៥​ ម្សិលមិញ នៅ​សាលា​បឋម​សិក្សា​ថ្ម​រមៀល ស្ថិត​ក្នុងភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​ ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ក្រោម​អធិបតីភាព លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ប្រតិភូ​ម្ចាស់​ជំនួយ​របស់មូលនិធិ​សប្បុរស​ធ​ម៌ខា​ដ័​រ​រី និង​មាន​វត្តមាន​ចូល​រូ​ម​ពី​នាយក​អង្គការ​អូ​រខិន​ដិ​ន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​សរុប​ជាង​៤០០​នាក់​។

លោក គង់ សុគន្ធរ ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​អូ​ខិ​ន​ដិ​ន​កម្ពុជា បាន​មាន​មតិ​លើក​ឡើង​ថា អង្គការ​អូ​ខិ​ន​ដិ​ន​កម្ពុជា គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​អភិវឌ្ឍ​សហគមន៍ លើកកម្ពស់​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន ការ​កសាង​សមត្ថភាព បង្កើន​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ដទៃ​ទៀត​អង្គការ​ដែល​ឈរ​លើ​សហគមន៍​នៅ​មូលដ្ឋាន​ និងរដ្ឋាភិបាល៕