​​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ដាក់​កាមេ​រ៉ា​ជា​ច្រើន​គ្រឿង​ចាប់​យក​រូបភាព​សត្វព្រៃ​

ខេត្ត​ឧត្តរមានជ័យ ៖​ តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​បានដាក់​កាមេ​រ៉ា​ចាប់​យក​រូបភាព​សត្វព្រៃ​ជា​ច្រើន​គ្រឿង​​​​នៅ​ក្នុង​តំបន់ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន មាន​ទំ​ហំជាង​១​ម៉ឺន​ហិ​កតា​ដែល​​មាន​សត្វព្រៃ​គ្រប់​ប្រភេទ​ជ្រកកោន​លាតសន្ធឹង​ចាប់ពី​ស្រុក​អន្លង់វែង​ឆ្លងកាត់​ក្រុង​សំរោង​ទៅ​ទល់​នឹង​ស្រុក​ចុងកាល់ ​ខេត្តឧត្តរមានជ័យ​។

ព្រះសង្ឃ​តេ​គណ​ប៊ុ​ន សា​លួត ​ជា​ប្រធាន​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​មាន​សង្ឃ​ដី​កាឲ្យ​ដឹង​ថា តំបន់​ព្រៃ​សហគមន៍​នេះ​មាន​សមាជិក​ជា​ច្រើន​នាក់ រួម​ទាំង​ព្រះសង្ឃ​ និង​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ភូមិ​ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​ព្រៃ​សហគមន៍​រួម​និង​អង្គការ​ស​ង្គ​មស៊ី​វិល​បាន​ចូលរួម​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​ផង​ដែរ​។

ព្រះសង្ឃ​បាន​មាន​សង្ឃ​ដីកា​បន្ត​ថា តំបន់​ព្រៃ​សហគមន៍​នេះ​រក្សា​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​បាន​ចំនួន​៨០​ទៅ​៩០%​ អាច​នឹង​នៅ​គង់វង្ស​ដោយសារ​តែ​មាន​សមាជិក​ជា​ច្រើន​នា​ក៉​ដេកចាំ​ និង​ដើ​ល្បាត​ការពារ ក្នុង​នោះ​បាន​ដាក់កាមេ​រ៉ា​នៅ​តាម​ដើមឈើ​៤០​គ្រឿង​ចាប់​យក​រូបភាព​សត្វ​ និង​ជនខិលខូច​ផង​ដែរ​។

កន្លង​មក​ជនខិលខូច​បរបាញ់​សត្វ​ត្រូវ​បាន​ចាប់​នាំ​ខ្លួន​ទៅ​តាម​រូបភាព​នៅ​ក្នុងកាមេរ៉ា​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ច្រើន​នាក់​​មក​ហើយ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព