បុក​គ្រឹះ​ធ្វើ​ផ្ទះ​ប៉ះ​ចំ​កំណប់​គ្រាប់កាំភ្លើង​ច្រើន​ប្រភេទ​​ ​ស៊ី​ម៉ាក់​​អះអាងថា ​គុណ​ភាព​​១០០%

ខេត្តបាត់ដំបង ៖ ជាងសំណង់​មួយ​ក្រុម​បាន​ភ័យ​លួស​ព្រលឹង​ចុង​សក់ បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង ដែល​មានគុណ​ភាព​១០០% ជា​ច្រើន​កេស ពេល​ពួក​គេ​កំពុង​បុក​គ្រឹះ​សាងសង់​លំនៅ​ឋាន​មួយ​កន្លែង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ នេះ ស្ថិត​​នៅ​ភូមិ​ជ្រៃ​កោង ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង តែ​សំណាងល្អ ការ​បុក​គ្រឹះ​នោះ​ខុស​គ្រាប់កាំភ្លើង​បន្តិច នេះ​ចាត់​ទុក​ជា​សំណាង​១​ ក្នុង​១​ពាន់​គ្រោះថ្នាក់​ហើយ ។

មន្ត្រីសង្កាត់​ចំការ​សំរោង​ឱ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ក្រុម​កម្មករ កំពុង​បុក​គ្រឹះ​សាងសង់​ថ្មី​នោះ មាន​ម្ចាស់​ឈ្មោះ​សេង ប៊ុ​ន​ស៊ួ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ។

ក្រុម​កម្មករ​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ជា​ច្រើន​ប្រភេទ ខណៈ​ពួក​គេ​កំពុង​បុក​គ្រឹះ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ មន្ត្រី​ដដែល​ប​ញ្ជាក់​ថា បង្គោល​គ្រឹះ​បាន​បុក​ពេញ​ក្នុង​រណ្ដៅ​ទៅ​ហើយ តែ​នៅ​ពេល​កម្មករ​កាយ​ដី​ឡើង ក៏​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង ហើយ​ក៏​បាន​រាយ​ការ​ណ៏​ទៅ​កាន់​ស៊ី​ម៉ាក់​ឱ្យ​ជួយ​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព