​រឿង​ “បក្សី​អគ្គី​ ” ទទួល​បាន​ការ​​​គាំ​ទ្រ​ខ្លាំង​ពី​តារា ​និង​យុវវ័យ

រឿង​ “បក្សី​អគ្គី” ជា​ប្រភេទ​រឿង​ហូលីវូដ ដែល​ទទួល​ការ​គាំ​ទ្រ​ខ្លាំង​ជុំ​វិញ​ពិភព​លោក​ ឥឡូវ​នេះ​បាន​មក​ដល់​ស្រុក​ខ្មែរហើយ​ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ពី​សំណាក់​តារា​ និង​យុវវ័យ​ខ្មែរច្រើន​​កាល​ពី​ល្ងាច​មិញ​នៅ​ផ្សារ​ទំនើប​សុរិយា​។​

​រឿង​ “បក្សី​អគ្គី​ ” ទទួល​បាន​ការ​​​គាំ​ទ្រ​ខ្លាំង​ពី​តារា ​និង​យុវវ័យ

ការ​ដាក់​បញ្ចាំង​សម្ពោធ​រឿង “បក្សី​អគ្គី”​​នៅ​ស្រុក​ខ្មែរ​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​និង​តារា​សម្ដែង​ដូចជា​ Nikki Nikki ម៉ា ចន្ទបញ្ញា វ៉ាន់ឌី ពិសិទ្ធ ជែកគី មីនជីន Miga ​ រួម​ជាមួយ​កំពូល​តារា​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​ ដូចជា​ កញ្ញា គង់​ការ កេសី ដាលីស​ សុរីយ៉ាន់ ម៉ាលីណែត​ និង​ផល្លា ផង​ដែរ​ ។​

រិទ្ធី​ ជា​តា​ណា ប្រធាន​​ផ្នែក​ទី​ផ្សារ​របស់​រោង​កុន​ ផ្លាទីនៀម​ មាន​ប្រសាសន៍​ថា កម្រង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​មួយ​នេះ​មាន​​ដំណើរ​ដើម​ទង​ចេញ​ពី​រឿង​ប្រលោម​លោក​​៖ ” រឿង​នេះ​ជា​ប្រភេទ​រឿង​ដែល​ដក​ស្រង់​ចេញ​ពី​ប្រលោម​លោក​ ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​​បរទេស​​ ជាពិសេស​អ្នក​ដែល​បាន​អាន​រឿង​នេះ គឺ​មាន​ការ​ទន្ទឹង​ចង់​ដឹង​ថា​ពេល​ផលិត​ចេញ​ជា​ខ្សែ​ភាពយន្ត​តើ​ល្អ​មើល​យ៉ាង​ណា?​”។​

​រឿង​ “បក្សី​អគ្គី​ ” ទទួល​បាន​ការ​​​គាំ​ទ្រ​ខ្លាំង​ពី​តារា ​និង​យុវវ័យ

(រិទ្ធី​ ជា​តា​ណា ប្រធាន​​ផ្នែក​ទី​ផ្សារ​របស់​រោង​កុន​ ផ្លាទីនៀម​ )

ត្រលប់​មក​សាច់​រឿង​នេះ​វិញ​​ ចង់​បង្ហាញ​ពី​ភាព​ក្លា​ហាន​របស់​​នារី​ម្នាក់​ឈ្មោះ​ Katniss Everdeen បាន​ប្រថុយ​ចូល​ក្នុង​អន្ទាក់​មរណៈ​ ក៏​ដូចជា​សត្រូវ​ នានា ជាពិសេស​ការ​សម្រេច​ចិត្ត​ដ៏​ធំធេង​ ដែល​ធ្វើ​ឲ្យ​នាង​ពិបាក​ទប់​ទល់​ជាង​សមរភូមិ​ណាៗ​ទាំង​អស់​​បើ​ប្រៀប​ធៀប​​រឿង The Hunger Games វគ្គ​មុនៗ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ ពេល​ប្រទេស​ Panem ស្ថិត​នៅ​ក្នុង​សង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស​ កញ្ញា Katniss Everdeen ត្រូវ​ប្រឈម​មុខ​ជាមួយ​​ប្រធានា​ធិបតី​ Snow ក្នុង​ឆាក​ប្រយុទ្ធ​ចុង​ក្រោយ​។ ក្នុង​នោះ​វគ្គ​ចុង​ក្រោយ​ជា​វគ្គ​ដែល​ជក់​ចិត្ត​បំផុត​ ព្រោះ​តួ​ស្រី​ Katniss Everdeen ដឹង​ច្បាស់​ថា​ ​ការ​ប្រថុយ​លើក​នេះ​មិន​មែន​ដើម្បី​ជីវិត​រស់​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​អនាគត។

ចង់​ដឹង​ថា​តួ​ស្រី​ Katniss Everdeen អាច​ប្រយុទ្ធ​តស៊ូ​ដើម្បី​ អនាគត​ឬ​យ៉ាង​ណា កុំ​ភ្លេច​តាម​ដាន​ទស្សនា​​នៅ​រោង​ភាពយន្ត ផ្លាទីនៀម​ ផ្សារ​សុរិយា ជាន់​ទី​៥​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​៕​​

អត្ថបទ៖ ថា ម៉ាលីដា