​សម្តេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី​

រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន​( 27th ASEAN Summit and Related Summits) ចាប់ពី​ថ្ងៃទី​២០-២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​លេ​ស៊ី (Kuala Lumpur, Malaysia)​។​

​យោងតាម​ហ្វេ​ស​បុក​របស់​សម្តេច​បាន​បញ្ជាក់ថា នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង នាយករដ្ឋមន្ត្រី​ឥណ្ឌា​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ពង្រឹង​មិត្តភាព និង សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ព្រមទាំង​បានធ្វើអោយ​កម្ពុជា​ងើប​មុខមាត់​ស្មើភាព​ជាមួយ​អន្តរជាតិ ដែលជា​មោទនៈភាព​របស់​កម្ពុជា​ទាំងមូល​៕