​ប្រទះឃើញ​គ្រាប់បែក​និង​គ្រាប់កាំភ្លើង​ជាច្រើន​កេស គ្រា​ដែល​ជីក​បុកគ្រឹះ​ធ្វើ​ផ្ទះ​

ខេត្តបាត់ដំបង​៖​ប្រទះឃើញ​គ្រាប់បែក និង​គ្រាប់កាំភ្លើង​ជាច្រើន​កេស ខណៈ​ជីក បុកគ្រឹះ​ធ្វើ​ផ្ទះ​នៅ​ទល់មុខ​សាលាសង្កាត់​ចំការ​សំរោង​។ បន្ទាប់ពី​ក្រុមកម្មករ​សំណង់​ជីកដី​ឡូ​១​កន្លែង​ធ្វើ​ផ្ទះ​ឋិត​នៅក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ប្រទះឃើញ​កេស​គ្រាប់​១​កេស​ក្បែរ​សសរ​គ្រឹះ​ដែល​ទើប​បុក​ហើយ​ជាច្រើន​រណ្តៅ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​ប្តឹង​ដល់​សមត្ថកិច្ច និង​ជំនាញ​ស៊ីម៉ាក​ទាំង ព្រឹក​ថ្ងៃទី​១៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​នេះ​។ 

​    ​ដោយមាន ការសង្ស័យ​ក្រុម​ជំនាញ​ស៊ីម៉ាក​បាន​ជីក​បន្តទៀត​រកឃើញ​កេស​គ្រាប់​ចំនួន​៣ កេស​ទៀត សរុប​ទាំងអស់​ចំនួន​៤​ក្នុងនោះ​មាន​ប្រភេទ​គ្រាប់មីន​១​គ្រាប់ គ្រាប់បែកដៃ​៦​គ្រាប់ គ្រាប់​អ៊ឹម​៧៩​ចំនួន​១៧​គ្រាប់ គ្រាប់​អ៊ឹម​សី​និង​គ្រាប់​កា​រ៉ា​បី​ន​ចំនួន​៥​គីឡូក្រាម ត្រូវបាន​កម្លាំង​ស៊ីម៉ាក​យក​រក្សាទុក​រង់ចាំ​ចាត់ការ​បន្ត​។ ចំណែក​ប្រជាពលរដ្ឋ​អះអាងថា កាលពី​អតីតកាល​នៅលើ​ទីតាំង​ខាងលើនេះ​ជា​បន្ទាយ​របស់​កងទ័ព​៕ 

 

​ប្រទះឃើញ​គ្រាប់បែក​និង​គ្រាប់កាំភ្លើង​ជាច្រើន​កេស គ្រា​ដែល​ជីក​បុកគ្រឹះ​ធ្វើ​ផ្ទះ​
​ប្រទះឃើញ​គ្រាប់បែក​និង​គ្រាប់កាំភ្លើង​ជាច្រើន​កេស គ្រា​ដែល​ជីក​បុកគ្រឹះ​ធ្វើ​ផ្ទះ​