គ្រូ Lee៖ ក្រុម​​នៅ​អាស៊ាន​មិន​ឈ្នះ​ជប៉ុន​ទេ ហើយ​សិង្ហបុរី​បាន​ស្មើ​នោះ​ជា​សំណាង​ប៉ុណ្ណោះ

គ្រូ Lee៖ ក្រុម​​នៅ​អាស៊ាន​មិន​ឈ្នះ​ជប៉ុន​ទេ ហើយ​សិង្ហបុរី​បាន​ស្មើ​នោះ​ជា​សំណាង​ប៉ុណ្ណោះ

លោក Lee Tae Hoon ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា​ជប៉ុន​ជា​ក្រុម​ខ្លាំង​​នៅ​អាស៊ី ​ហើយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​មិន​មែន​ជា​ដៃ​គូ​របស់​ក្រុម​សាំមូរ៉ៃ​ខៀវ​នេះ​ទេ ខណៈ​ដែល​សិង្ហបុរី​បាន​ស្មើ​ម្ដង​ក្នុង​ដី​ជប៉ុន​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ​គឺ​ជា​សំណាង​សុទ្ធសាធ។

 

 គ្រូ Lee៖ ក្រុម​​នៅ​អាស៊ាន​មិន​ឈ្នះ​ជប៉ុន​ទេ ហើយ​សិង្ហបុរី​បាន​ស្មើ​នោះ​ជា​សំណាង​ប៉ុណ្ណោះលោក Lee Tae Hoon ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា (កណ្ដាល)

 

ក្នុង​​សន្នីសីទ​កាសែត​ម្សិលមិញ មួយ​សំនួរ​ដែល​លោក​គ្រូ​ Lee ​ពិបាក​ឆ្លើយ​ជាង​គេ​គឺ​លោក​មាន​មើល​ឃើញ​ចំណុច​ខ្សោយ​ឬ​ចំណុច​ខ្វះ​ខាត​របស់​ភាគី​ជប៉ុន​ដែរ​អត់ មុន​ប្រកួត​ជាមួយ​កម្ពុជា? ចំពោះ​ចម្លើយ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​បាន​ឆ្លើយ​ថា​ពិត​ជា​ពិបាក​រក​ចំណុច​ខ្សោយ​ខ្លាំង​ណាស់ ព្រោះ​ជប៉ុន​ជា​ក្រុម​ខ្លាំង មាន​កីឡាករ​ល្អ​ៗ ​សឹង​តែ​គ្មាន​កន្លែង​ចន្លោះ​ប្រហោង​ទៅ​ហើយ។  ការ​ប្រកួត​ដែល​សិង្ហបុរី​បាន​ស្មើ​ជាមួយ​ជប៉ុន​ក្នុង​ដី​ជប៉ុន​នោះ គឺ​ជា​សំណាង​របស់​សិង្ហបុរី​ដែល​អាច​ទប់​យក​ស្មើ​បាន។

 

បន្ថែម​ពី​លើ​នេះ​ដែរ លោក Lee ​បាន​បន្ត​ថា​ការ​លើក​ឡើង​របស់​លោក​មិនមែន​ចង់​មាន​ន័យ​ថា​ក្រុម​​សិង្ហបុរី​អន់​នោះ​ទេ ប៉ុន្តែ​ជប៉ុន​ឯ​ណោះ​ទេ​ដែល​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ​អាស៊ី គ្មាន​ប្រទេស​ណា​មាន​សង្ឃឹម​ច្រើន​ថា​នឹង​ឈ្នះ​ពួកគេ​បាន​ទេ។

 

ក្នុង​ការ​ប្រកួត​នៅ​ម៉ោង​៧:១៤​នាទី​​ល្ងាច ​លោក Lee ​មិន​រំពឹង​ថា​អាច​ឈ្នះ​នោះ​ទេ ហើយ​សូម្បី​តែ​ស្មើ​ក៏​មាន​ភាគរយ​តិច​ដែរ ពីព្រោះ​ការ​លេង​ទម្រង់​ការពារ​វាយ​បក​របស់​លោក​ជាមួយ​ជប៉ុន ហាក់​ដូច​មិន​មាន​ប្រសិទ្ធភាព​ទេ។ ខណៈ​ដែល​លោក​បាន​បញ្ជាក់​ទៀត​ថា​កីឡាករ​កម្ពុជា​មាន​បញ្ហា​ច្រើន ព្រោះ​មិន​មាន​ពេល​សម្រាក​គ្រប់​គ្រាន់៕

 

 

គ្រូ Lee៖ ក្រុម​​នៅ​អាស៊ាន​មិន​ឈ្នះ​ជប៉ុន​ទេ ហើយ​សិង្ហបុរី​បាន​ស្មើ​នោះ​ជា​សំណាង​ប៉ុណ្ណោះ

 

​អត្ថបទ៖ មុន្នី រម្យ