ស្លាប់ និ​ង​រ​បួ​ស កើ​ន​ដ​ល់​ជា​ង ៣០០​នា​ក់ បន្ទា​ប់​ពី​ផ្សា​រ​ធំ​មួយ​នៅ​ស៊ី​រី ទ​ទួ​ល​រ​ង​កា​រ​វា​យ​ប្រ​ហារ​

ស៊ីរី ៖ ក្នុង​ករ​ណី​ដែ​ល​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សា​យ មិន​បា​ន​ជូ​ន​ដំ​ណឹ​ង ទៅ​កា​ន់​ប្រ​ជា​ព​ល​រដ្ឋ​ប្រ​ហែ​ល​ជា ២​ម៉ោ​ង​មុ​ន​ បាន​ បង្ក​ឲ្យ​ជ​ន​ជា​តិ​ស៊ី​រី​ជា​ង ៨០​នា​ក់​បា​ន​ស្លា​ប់ និ​ង​ជា​ង ២០០​នាក់​ផ្សេង​ទៀ​ត​រង​របួ​ស ក្រោ​ម​ការ​វា​យ​ប្រ​ហា​រ​ផ្លូ​វ​ អា​កា​ស​រប​ស់​រដ្ឋា​ភិ​បា​ល​ស៊ី​រី ទៅ​លើផ្សា​រ​មួ​យ​ក​ន្លែ​ង​នៅ​តំ​ប​ន់ ឌ៊ូ​ម៉ា។ យោងតាមប្រភព ពីយោធាស៊ីរីបានឲ្យដឹងថា កងកម្លាំងផ្លូវអាកាស បានបើកប្រតិបត្តិការ វាយប្រហារផ្លូវ អាកាស ក្នុង​តំ​បន់​ឌ៊ូ​ម៉ា និង​ជិ​ត​តំ​បន់​ហា​រ៉ា​ស្ដា ក្នុង​គោ​ល​ដៅ​បំ​ផ្លា​ញ ទី​ស្នា​ក់​ការ​កណ្ដា​ល​រប​ស់​ក្រុម​ឧទ្ទា​ម អ៊ី​ស្លា​ម​ប្រ​ដា​ប់​ អា​វុធ​ ។ យោងតាមក្រុមអ្នកសង្កេតការណ៍ បាននិយាយថា យ៉ាងហោចណាស់ គ្រាប់រ៉ុក្កែតចំនួន ១០គ្រាប់ ត្រូវបានបាញ់ ក្នុង​កំ​ឡុង​ពេល​វាយ​ប្រ​ហារ​នោះ ក្រោ​យ​ម​ក​មា​ន​យន្ដ​ហោះ​បា​ន​ទម្លា​ក់​គ្រា​ប់​ម្ដ​ង​ទៀ​ត បន្ទា​ប់​ពី​ក្រុ​ម​អ្ន​ក​ជួយ​ ស​ង្គ្រោះ​ទៅ​ដ​ល់​កន្លែ​ង​កើ​ត​ហេ​តុ ។ ក្រោ​យ​កា​រ​វាយ​ប្រ​ហារ​នេះ មាន​ម​តិ​ជា​ច្រើ​ន​បា​ន​រិះ​គន់​ថា រដ្ឋា​ភិ​បាល​ស៊ី​រី បាន​ ស​ម្លា​ប់​ប្រ​ជា​ជ​ន​ខ្លួន​ឯង ពី​ព្រោះ​ថា​អ្នក​ស្លាប់​ភា​គ​ច្រើ​ន សុទ្ធ​តែ​ជ​ន​ជា​តិ​ស៊ី​រី​ស្លូត​ត្រង់​ទាំង​អ​ស់ ដោ​យ​ក្នុង​ក៏​មា​ន​ ក្មេ​ង​ៗ ជា​ច្រើ​ន​នា​ក់​ផង​ដែ​រ ៕ ដោយ៖ ចាន់ធី