ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ


ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ

ទិដ្ឋភាព​មនុស្ស​ជា​ច្រើន​ចូល​រួម​ក្នុង​ការ​​​ប្រគំ​តន្ត្រី​របស់​ក្រុម​ Eagles of Death Metal ​​​កាល​​ពី​យប់​ថ្ងៃ​សុក្រ​ទី​១៣​ ខែ​វិច្ឆិកា​កន្លង​ទៅ​នៅ​​​សាល​​​មហោស្រព​ Bataclan ​ក្នុង​ទី​ក្រុង​ប៉ារីស​ ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​ផ្សាយ​ដោយ Daily Mail។

 

ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ
 
 

អ្នក​ថត​រូប​ឈ្មោះ Manu Wino បាន​​​ផ្ដិត​យក​ទិដ្ឋភាព​ជា​ច្រើន​មុន​ពេល​ហេតុការណ៍​បាន​កើត​ឡើង។ តាម​ប្រភព​​​ព័ត៌មាន​ពី Mirror ​ក្រុម​តន្ត្រី​​​របស់​អាមេរិក Eagles of Death Metal​ សម្ដែង​បាន​រយៈ​​៣០​នាទី​ ប្រហែល​ម៉ោង​៩:៤០​នាទី​យប់​ស្រាប់​តែ​មាន​​ភេរវករ​៤​នាក់​(គេ​ជឿ​ថា​ជា​បុរស​បី​នាក់ ​និង​ស្ត្រី​ម្នាក់) បាន​​​ចូល​មក រួច​​បាញ់​រះ​​​​មក​លើ​​​​​ក្រុម​មនុស្ស​ជា​ច្រើន​ដោយ​ប្រើ​កាំ​ភ្លើង​ប្រភេទ ​Kalashnikov AK-47។

 
យ៉ាង​តិច​​មនុស្ស​៨៩​នាក់​​​ក្នុង​សាល​ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៥០០​នាក់​នោះ​ត្រូវ​បាន​​ស្លាប់​ និង​ជា​ច្រើន​រយ​នាក់​បាន​រង​របួស។
 

ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ
 
 

មក​ទល់​ពេល​នេះ​អ្វី​ដែល​គេ​​កំណត់​បាន​​អំពី​ហេតុការណ៍​វាយ​ប្រហារ​មាន​ដូច​ខាង​ក្រោម៖
​ 

– ការ​វាយ​ប្រហារ​​​​ចំនួន​ពីរ​ដំបូង​​ដោយ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​បាន​កើត​ឡើង​​នៅ​កីឡដ្ឋាន​ STADE DE FRANCE​ នៅ​វេលា​ម៉ោង​​៩:២០ នាទី ដោយ​ភេរវជនAhmed Almohammad អាយុ​២៥​ឆ្នាំ ​​ពាក់​អាវ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​បម្រុង​ចូល​ទៅ​បំផ្ទុះ​ក្នុង​កីឡដ្ឋាន​​តែ​ត្រូវ​បាន​សន្តិសុខ​ឆែក​ឆេរ​ឃើញ​ និង ម៉ោង​​៩:៣០ នាទី ​បំផ្ទុះ​អត្តឃាត​​​ដោយ​​ភេរវជន​ Bilal Hadfi បាន​ផ្ទុះ​​​​នៅ​ច្រក​ D តែ​មិន​មាន​សេចក្ដី​រាយការណ៍​ថា​​មាន​មនុស្ស​​​បាន​ស្លាប់​នោះ​ទេ។​​​​
 

– ការ​បាញ់​​ប្រហារ​​នៅ​ភោជនីយដ្ឋាន LE PETIT CAMBODGE និង LE CARILLON BAR នៅ​វេលា​ម៉ោង​ ៩:២៥​នាទី​យប់​ ដោយ​ការ​បាញ់​រះ​ប្រើ​អាវុធ​ប្រភេទ ​Kalashnikov AK-47 ​​ដោយ​ភេរវជន បាន​សម្លាប់​មនុស្ស​១៥​នាក់។

 
-ការ​បាញ់​​ប្រហារ​នៅ ហាង​ភីហ្សា ​LA CASA NOSTRA PIZZERIA និង​បារ LA BELLE EQUIPE BAR ​ ដោយ​ការ​បាញ់​រះ​​ពី​ភេរវជន​​​នា​វេលា​ម៉ោង​៩:៣៦​នាទី​​ក្រុម​ភេរវជន​​បាន​គេច​ខ្លួន​​ពី​​ទី​នោះ​បាត់។

 
-ការបាញ់​ប្រហារ​នៅ​ហាង​កាហ្វេ ​CAFÉ ‘COMPTOIR VOLTAIRE’ នា​វេលា​ម៉ោង​៩:៤០​នាទី​ ដោយ​ភេរវជន​ឈ្មោះ Ibrahim Abdeslam អាយុ​៣១​ឆ្នាំ ពាក់​អាវ​ចូល​ទៅ​​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ហាង​​​កាហ្វេ​តែ​ម្ដង​នៃ​​​ផ្លូវ​ Boulevard Voltaire ​ក្បែរ​មហោស្រព​ Bataclan ។

 
-ការ​បាញ់​​ប្រហារ​នៅ​ក្នុង​មហោស្រព​ Bataclan ពេល​ប្រគំ​តន្ត្រី។ ហេតុការណ៍​បាន​កើត​ឡើង​វេលា​ម៉ោង​ ៩:៤០​នាទី ដោយ​ភេរវជន​​៤​នាក់ ដោយ​ប្រើ​ប្រាស់​កាំ​​ភ្លើង​ AK-47 បាញ់​រះ​ចូល​ទៅ​លើ​ក្រុម​មនុស្ស។ សាក្សី​ដែល​នៅ​រស់​បាន​អះ​អាង​ថា​ឃើញ​ក្រុម​ភេរេជន​បី​នាក់​ក្រោយ​បាញ់​រះ​ហើយ​​បាន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ខ្លួន​ឯង ​និង​ជន​ទី​បួន​ត្រូវ​ប៉ូលិស​បាញ់​​ស្លាប់​​មុន​ពេល​​បំផ្ទុះ​គ្រាប់​បែក​ខ្លួន​ឯង។

 
-ការ​វាយ​ប្រហារ​​​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែកនៅ​ក្បែរ​​កីឡដ្ឋាន STADE DE FRANCE វេលា​ម៉ោង​​ប្រហែល​១០​:១៥​នាទី។ ភេរវជន​​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​ជន​ជាតិ​បារាំង​វ័យ​២០​ឆ្នាំ ​​​រស់​នៅ​ក្នុង​ប្រទេស​បែលហ្សិក៕​​​​​​

 

ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ​​​​​​
 
 

ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ

 
ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ

 
ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ

 
ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ

 
ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ

 

 

ទិដ្ឋភាព​​​ក្នុង​សាល​មហោស្រព​​ Bataclan មុន​និង​ក្រោយ​ការ​វាយ​ប្រហារ

 
ចុចអាន៖ អារម្មណ៍​​​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ដែល​រស់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ារីស

 

​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail, mirror