​​ប៊ឺហ្គឺ​ឈុត​ថ្មី​​​​ ១២ ​មុខ​មក​ដល់​ហាង​ Fatboys ​កាន់​តែ​សន្សំសំចៃ​ជាង​មុន


​​ប៊ឺហ្គឺ​ឈុត​ថ្មី​​​​ ១២ ​មុខ​មក​ដល់​ហាង​ Fatboys ​កាន់​តែ​សន្សំសំចៃ​ជាង​មុន

Fatboy’s The Burger Bar ​ទើប​បន្ថែម​ឈុត​ប៊ឺហ្គឺ​ថ្មី​ចំនួន​ ១២ ​មុខ​ទៅ​លើ​មឺនុយ​របស់​ខ្លួន ​ហើយ​ការ​បន្ថែម​នេះ​ទៀត​សោត​គឺ​ដើម្បី​បំពេញ​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន​ព្រម​ទាំង​ជួយ​សន្សំសំចៃ​ជាង​មុន។

 

​បើ​តាម​អ្នក​គ្រប់គ្រង​ហាង​ ​​លោក​ រតនៈ​​បាន​រៀបរាប់​ថា ​​ឈុត​ ១២​ មុខ​នេះ​គឺ​​ជា​ឈុត​បឺហ្គឺ​តម្លៃ​ថ្មី​សន្សំសំចៃ​ជាង​មុន​​ដែល​អាច​ធ្វើ​ឲ្យ​​អតិថិជន​មាន​ជម្រើស​កាន់តែ​ច្រើន។

 

​​លោក​បាន​បញ្ជាក់​ដូច្នេះ៖ ​«ដូច​ដែល​ដឹង​ហើយ ​តាំង​ពី​បើក​មក ​ហាង​របស់​យើង​តែង​មាន​ Promotion ​ជា​ហូរហែ។ ​​​កន្លង​មក​អតិថិជន​របស់​យើង​បាន​ឲ្យ​ជា​​យោបល់​ថា ​​បឺហ្គឺ​របស់​យើង​ធំ​​​​ខ្លាំង​ធ្វើ​ឲ្យ​ពួកគាត់​ញ៉ាំ​មិន​អស់ ​និង​សល់​​ស្ដាយ។ ​បើ​អាច​​ធ្វើ​​​ឲ្យ​វា​ទៅ​ជា​​​​ប្រភេទ​​អាហារ​សម្រន់​នឹង​កាន់​តែ​ប្រសើរ»។ ​លោក​បន្ត​ថា​​ ដោយ​មាន​ការ​សំណូមពរ​បែប​នេះ​ទើប​​លោក​ និង​ក្រុម​ការងារ​បាន​​​បាន​ព្យាយាម​កែ​តម្រូវ​តាម​អតិថិជន​រហូត​បាន​​​​ឈុត​ថ្មី​​ទាំង ​១២ ​មុខ​​នេះ។ ​

 

​​ប៊ឺហ្គឺ​ឈុត​ថ្មី​​​​ ១២ ​មុខ​មក​ដល់​ហាង​ Fatboys ​កាន់​តែ​សន្សំសំចៃ​ជាង​មុន

 

​ក្នុង​មួយ​ឈុត​ៗ​​នៃ​បឺហ្គឺ​ទាំង​អស់​​ ​​មាន​​រួម​​បញ្ចូល​ជា​ស្រេច​ដូចជា​​បឺហ្គឺ ​ដំឡូង​បារាំង ​ប៉េងប៉ោះ​សាឡាត់ ​និង​ភេសជ្ជៈ​ សម្រាប់​អតិថិជន​​​​ញ៉ាំ​​បាន​មួយ​ឆ្អែត ​និង​​​ចំណាយ​តិច​ជាង​មុន។ ​​ដោយ​ឡែក​ បឺហ្គឺ​​ទៀត​សោត​ក៏​មាន​កម្រាស់​ក្រាស់ ​និង​​រសជាតិ​ប្លែក​ពី​ហាង​ដទៃ។

 

​អ្នក​គ្រប់គ្រង​ទូទៅ​ដដែល​សង្ឃឹម​ថា ​អតិថិជន​នឹង​បន្ត​គាំទ្រ​ និង​ចូលចិត្ត​ការ​ Promotion ​ថ្មី​នេះ ​​ហើយ​ហាង​របស់​​​លោក​នឹង​បង្កើត​​​​​ Promotion ​ផ្សេងៗ​ទៀត​នា​ពេល​ខាង​មុខ​​​​​​ធ្វើ​យ៉ាង​ណា​ឲ្យ​អតិថិជន​ទទួល​បាន​ទាំង​រសជាតិ ​បរិយាកាស​ល្អ ​និង​តម្លៃ​សមរម្យ។

 

​Fatboy’s The Burger Bar ​​​មាន​អាសយដ្ឋាន​​​​នៅ​​​អគារ​លេខ​ ១៦ ​​ផ្លូវ​លេខ​ ៥៧ ​​សង្កាត់​បឹង​កេងកង​ទី ១ ​ខណ្ឌ​ចម្ការ​មន​ រាជធានី​ភ្នំពេញ៕

 

​​ប៊ឺហ្គឺ​ឈុត​ថ្មី​​​​ ១២ ​មុខ​មក​ដល់​ហាង​ Fatboys ​កាន់​តែ​សន្សំសំចៃ​ជាង​មុន

 

ឈុត Promotion ​ថ្មី​ពី​ Fatboys

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​