កវី ម្ចាស់​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​

​រាជធានី​ភ្នំពេញ : កាលពី​ប៉ុន្មាន​ថ្ងៃ កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ដែល​ធ្លាប់មាន​ស្នាដៃ​រាប់មិនអស់​ទៅលើ​សិល្បៈ​របស់​ខ្មែរ កន្លងមក​នោះ កំពុងមាន​ជំងឺ​ជា​ទម្ងន់ ដោយសារ​បញ្ហា​ជំងឺមហារីក​។ លោក គ​ង្គ ប៊ុន​ឈឿន ក្រោយពេល​ជំងឺ​រើ​ឡើង ក្រុមគ្រួសារ​របស់លោក​បាន​ព្យាយាម​នាំយកទៅ​មន្ទីរពេទ្យ ប៉ុន្តែ​យ៉ាងណាក៏ដោយ​យោងទៅលើ​ការអះអាង​របស់​កូនៗ​លោក គ​ង្គ ប៊ុន​ឈឿន បាន​បញ្ជាក់ថា « ជំរាបសួរ​ដល់​អ្នកគាំទ្រ​ជាទីគោរព​ស្រឡាញ់​របស់​ឪពុក​ខ្ញុំ​។ ថ្ងៃនេះ​ខ្ញុំ​ចង់​ប្រាប់​អ្នកគាំទ្រ​ទាំងអស់​ថា ឪពុក​របស់ខ្ញុំ​បាន​ត្រឡប់​មកពី​មន្ទីរពេទ្យ​វិញ​ហើយ លទ្ធផល​គឺថា​គ្រូពេទ្យ​មិនអាច​សម្លាប់​ជំងឺមហារីក​នោះទេ ប៉ុន្តែ​ពួកគេ​បាន​ព្យាយាម​កាត់បន្ថយ​ការឈឺចាប់​ក្នុង​រាងកាយ​គាត់​។ ខ្ញុំ​សង្ឃឹមថា គាត់​អាច​រស់​នៅបាន​មួយរយៈ​ទៀត​។ នេះ​គឺជា​ក្តីសង្ឃឹម​ចុងក្រោយ​ហើយ​។ សូម​អរគុណ​សម្រាប់​ការគាំទ្រ​ដល់​គាត់​ជា​រៀង​រហូតមក »​។​

 

​ក្រោយពេល​បានឮ​ពី​ដំណឹង​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​របស់លោក គ​ង្គ ប៊ុន​ឈឿន បានធ្វើ​ឲ្យ​មហាជន​ខ្មែរ​ជាច្រើន ពិសេស​អ្នក​ដែល​តែងតែ​តាមដាន និង​គាំទ្រ​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ដែល​ធ្លាប់​បានដឹង​ពី​ប្រវត្តិ និង​ការលះបង់​របស់លោក​ដ៏​ធំធេង​សម្រាប់​សិល្បៈ​របស់​ខ្មែរ​នោះ គឺ​ពិតជា​នឹក​សោកស្ដាយ​យ៉ាងខ្លាំង ដោយសារ កវី  ម្ចាស់​ស្ទឹង​សង្កែ​រូបនេះ ដែល​ពោរពេញ​ទៅដោយ​បទពិសោធ និង​សមត្ថ​ភាពមិន​អាចជួយ​អ្វី​ដល់​កូន​ខ្មែរ​ឲ្យ​បាន​បន្តទៀត​ព្រោះតែ​រូបលោក​កំពុងមាន​ជំងឺ​ប្រចាំកាយ​៕

កវី ម្ចាស់​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ កវី ម្ចាស់​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ កវី ម្ចាស់​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​

កវី ម្ចាស់​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​