“​ដំណើរ​កំសាន្ត​” ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់ “​កូនក្មេង​”

“​ដំណើរ​កំសាន្ត​” ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់ “​កូនក្មេង​”

​ការចំណាយ​ពេលវេលា ជាមួយនឹង​ក្រុមគ្រួសារ ពិត​ជា​សំខាន់ និង​ជួយ​ឲ្យ​អ្នកបាន​បន្ធូរអារម្មណ៍​ច្រើនណាស់​។ ជា​ការពិត​ណាស់ គ្រប់​ពេល​ដែល​អ្នក ស្ថិតនៅ​ក្បែរ​ក្រុមគ្រួសារ កូន​របស់​អ្នក ពិតជា​មិន​អាច​ភ្លេច អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម ទាំងនោះ​បាន​នោះ​ទេ​។

​កូនក្មេង អាច​នឹង​ជួប​បញ្ហា​ស្ត្រេ​ស ប្រសិនបើ​អ្នក មិន​នាំ​កូន​ដើរលេង ឲ្យបាន​ញឹកញាប់​នោះទេ​។ ការ​ដើរលេង​នេះ អាច​ជា​ការ​លំហែរ​កំសាន្ត ថ្ងៃ​ឈប់​បុណ្យទាន នៅ​តាម​ទីរ​ម្មណី​យដ្ឋា​ន​នានា ឆ្នេរសមុទ្រ ដើរ​ផ្សារ​ទិញ​ឥ​វ៉ាន់ សួនច្បារ ឬ​កន្លែង​ក្មេង​លេង​ជាដើម​។​

​ការ​ដើរលេង​ក៏​ជួយ​ឲ្យ​អ្នក បាន​សម្រាក​ពី​សម្ពាធ​ការងារ និង​កសាង​សុភមង្គល​ក្នុង​គ្រួសារ​ដែរ​។​

​អ្នកជំនាញ​ផ្នែក​សុខភាព បាន​និយាយថា កូនក្មេង អាច​នឹង​ទទួលយក បញ្ហា​ទាំងអស់​ដែល​ឪពុក​ម្តាយ​មាន​។ ជាមួយគ្នា​នេះ​ផង​ដែរ អារម្មណ៍​នៃ​ភាព​ឯកោ និង​បញ្ហា​ធ្លាក់​ទឹកចិត្ត នឹង​កើតមាន ប្រសិនបើ​កុមារ ខ្វះ​ការយកចិត្តទុកដាក់ ពី​ឪពុក​ម្តាយ​។

​ដំណើរ​កំសាន្ត ជួយ​ឲ្យ​កុមារ​បាត់​ទុក្ខ​កង្វល់​
​ថ្ងៃ​ឈប់សម្រាក ឬ​ដំណើរ​កំសាន្ត ជួយ​ឲ្យ​កូន​របស់​អ្នក បាន​ធូរស្រាល​ក្នុង​អារម្មណ៍ ពីព្រោះ​កុមារ ត្រូវការ​ពេលវេលា​សម្រាក បន្ទាប់ពី​គេ​ខិតខំ​រៀនសូត្រ អស់​រយៈពេល​ជាច្រើន​ខែ​។ សព្វថ្ងៃ សិស្ស​គ្រប់គ្នា​តែង​រវល់ ជាមួយនឹង​កិច្ចការ​សាលា​ជាច្រើន អំឡុង​ពេល​សិក្សា​។ ដូច្នេះ ប្រសិនបើ​មាន​ថ្ងៃ​ឈប់សម្រាក​ហើយ តែ​គេ​បែរជា​មិន​បាន ដើរ​លំហែរ​ខួរក្បាល នោះ​បញ្ហា​ធុញថប់​របស់គេ នឹង​ចេះតែ​កើនឡើង​។ ដូច្នេះហើយ ទើប​សាលា​ថ្លៃៗ​មួយចំនួន តែងតែ​នាំ​កូនសិស្ស​របស់​ខ្លួន​ជា​ក្រុម ធ្វើដំណើរ​កំសាន្ត​តាមរ​ម្មណី​ដ្ឋា​ន​នានា អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​។​

​ដំណើរ​កំសាន្ត ជួយ​រក្សា​ទំនាក់ទំនង​ល្អ រវាង​អ្នក និង​កូន​
​សព្វថ្ងៃនេះ ឪពុក​ម្តាយ​ជា​ច្រើន មិនសូវ​បាន​មើលថែទាំ​កូន បាន​ដឹតដល់​នោះ​ទេ ដោយសារតែ​ពួកគេ រវល់​នឹង​ការងារ​ចិញ្ចឹមជីវិត​។ ក្រោយ​ពេល​ត្រឡប់​ពី​ធ្វើការ​វិញ គេ​មាន​តិចតួច​បំផុត ដើម្បី​លេង​ជាមួយ​កូន ឬ​គ្មាន​តែម្តង​។ ដូច្នេះ ដំណើរ​កំសាន្ត​ថ្ងៃ​ចុង​សប្តាហ៍ ពិតជា​អាច​ដោះស្រាយ បញ្ហា​មួយចំនួន​បាន​។​

​អ្នក​អាច​ឆ្លៀតពេល បង្រៀន​កូន​បាន​
​សាលា​បាន​បង្រៀន​កូន​អ្នក នូវ​រឿងរ៉ាវ​ជាច្រើន ប៉ុន្តែ មិនមែន​គ្រប់​រឿង​នោះ​ទេ ពីព្រោះ មានរឿង​ច្រើនណាស់ ដែល​អ្នក​អាច​បង្រៀន​កូន ពីអ្វី​ដែល​សាលា​មិន​បាន​បង្រៀន​។ អ្នក​ណែនាំ​គេ អំពី​ទំនាក់ទំនង​សង្គម និង​ការគោរព​ចាស់ទុំ​ជាដើម​។​

​ចំណាយ​ពេល​នៅ​ជាមួយគ្នា ធ្វើ​ការងារ​ជាមួយគ្នា​
​ចូរ​សាកល្បង​សកម្មភាព​ថ្មីៗ ដែល​កូន​អ្នក​ចង់​ធ្វើ ដូចជា រៀន​ចម្អិនម្ហូប ដាំ​ដំណាំ ឬ​ផ្កា​ក្នុង​សួន ផាត់​រូប ...​។​

​ធ្វើខ្លួន​ឲ្យ​រីករាយ និង​ក្មេង​វ័យ​
​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍ និង​ទប់ស្កាត់​ការ​ចាស់ជរា ដែល​ល្អ​បំផុត​សម្រាប់​អ្នក និង​កូន គឺ​ដំណើរ​កំសាន្ត​នេះហើយ​។ ចូរ​ស្វែងរក​កន្លែង​ណា ដែល​មាន​បរិយាកាស​ល្អ ឆ្ងាយ​ពី​ខ្យល់ពុល​ក្នុង​ទីក្រុង ដើម្បី​រក​សេចក្តីសុខ​ផ្ទាល់ខ្លួន ជាមួយនឹង​ក្រុមគ្រួសារ នោះ​ទំនាក់ទំនង​របស់​អ្នក​រាល់គ្នា នឹង​កាន់តែ​ល្អប្រសើរ​ឡើង ហើយ​អ្នក​ក៏​មិន​អាច​ភ្លេច អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​នេះ​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។