​សម្រក​ខ្លាញ់​ក្បាល​ពោះ​ជា​មួយ​នឹង​រូបមន្ត ​ទឹក​ក្រូច​ឆ្មា​ និង​ទឹកឃ្មុំ​

​ការ​ឡើង​ក្បាល​ពោះ​គឺ​ពិត​ជា​រឿង​ដ៏​គួរ​ឱ្យ​ស្មុគ​ស្មាញ​ណាស់​សម្រាប់អ្នក​រវល់​ជាមួ​យនឹ​ង​ជីវភាព​ប្រចាំ​ថ្ងៃ ​ហើយ​ពុំ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​សម្រកតាមរ​យៈការ​ធ្វើ​លំហាត់​ប្រាណ ​និង​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ ​ការ​ដុះ​ក្បាល​ពោះ​គឺ​ឧស្សាហ៍​កើត​មាន​ណាស់​ចំពោះ​អ្នក​ហូបច្រើន​ និង​សម្រាក​ច្រើន​ហ្នឹង​តែ​ម្ដង។ ​ចុះ​បើ​ក្បាល​ពោះ​វា​ដុះ​បែប​ហ្នឹ​ង​ទៅ​ហើយ តើឱ្យ​ខ្ញុំ​ត្រូវ​ធ្វើយ៉ាងណា​ទៅ​? បើ​ហាត់ប្រាណ ​ខ្ញុំគ្មាន​ពេល។ បើ​ហូប​ថ្នាំ​សម្រក​ខ្លាច ប៉ះ​ពាល់​ចំពោះ​សុខភាព។ ​អិញ្ចឹង មាន​តែ​អនុវត្តតា​ម​វិធី​បែប​ធម្មជាតិដ៏មានប្រសិទ្ធ​ភាពមួយ​ដូច​ខាង​ក្រោមនេះហើយ ​។​
​សម្រក​ខ្លាញ់​ក្បាល​ពោះ​ជា​មួយ​នឹង​រូបមន្ត ​ទឹក​ក្រូច​ឆ្មា​ និង​ទឹកឃ្មុំ​
វិធី​រៀបចំ​៖
​សម្រក​ខ្លាញ់​ក្បាល​ពោះ​ជា​មួយ​នឹង​រូបមន្ត ​ទឹក​ក្រូច​ឆ្មា​ និង​ទឹកឃ្មុំ​
១/. យក​ក្រូច​ឆ្មា​លុញ​ជា​មួយ​នឹង​អំបិល​រយៈ​ពេល​១៥​នាទី​២/. ​ហាន់​វាជាចំណិតស្ដើងៗ រួចយកគ្រាប់វាចេញ៣/. ដាក់​ចូល​ទៅ​ក្នុងក្រឡកែវមួយ (ដូច​នៅ​ក្នុង​រូបភាព)៤/. ​បន្ទាប់​ម​ក ​ចាក់​ទឹក​​ឃ្មុំ​ចូល​ទៅ​ក្នុងក្រឡកែវនោះ៥/. ចាក់​ទឹក​ឃ្មុំ​ចូល​ឱ្យ​ពេញ​ស្មើ​នឹង​ក្រូច​ឆ្មា​៦/. បិទ​គម្រប ​រួច​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​រយៈ​ពេល​បី​ថ្ងៃ ​
​សម្រក​ខ្លាញ់​ក្បាល​ពោះ​ជា​មួយ​នឹង​រូបមន្ត ​ទឹក​ក្រូច​ឆ្មា​ និង​ទឹកឃ្មុំ​
បន្ទាប់​មកទៀត អ្នក​អាច​ចាក់​វា​ចេញ​មក​លាយ​ជា​មួយ​នឹងទឹក​ក្ដៅ​ឧណ្ណៗ​ ឬ​ទឹក​ផឹក​ធម្មតា​ក៏​បាន​ ។ ​ហូប​មុន​ពេល​ចូល​គេង និង​​មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក ​រយៈ​ពេល​១​០​នាទី​ជា​រៀង​រាល់​ថ្ងៃ​ ។ ត្រឹម​តែ​រយៈពេល​ពីរសប្ដាហ៍ប៉ុ​ណ្ណោះ លទ្ធ​ផល​សម្រក​ខ្លាញ់​ក្បាល​ពោះ​នឹង​លេច​ចេញមកគួរ​ឱ្យកត់​សម្គាល់ ៕​
​សម្រក​ខ្លាញ់​ក្បាល​ពោះ​ជា​មួយ​នឹង​រូបមន្ត ​ទឹក​ក្រូច​ឆ្មា​ និង​ទឹកឃ្មុំ​

ដោយ៖ ឈូក ស
ប្រភព៖ បណ្ដាញពត៌មានកម្ពុជា