Cellcard ប្រកាសដាក់ ឲ្យប្រើប្រាស់ បច្ចេកវិទ្យា 4G-LTE

ភ្នំពេញ៖ ក្រុមហ៊ុន Cellcard នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានប្រកាសសម្ពោធ បច្ចេកវិទ្យា 4G LTE របស់ខ្លួនលើក ដំបូង នៅរាជធានីភ្នំពេញ នូវសេវាថ្មីដែលមាន ល្បឿនលឿនគ្មានគួរព្រៀប ដែលនឹងផ្ដល់ ជូននូវគុណភាព និង សេវាកម្មកម្រិតខ្ពស់ បំផុតដល់អតិថិជន Cellcard ។

ការប្រកាសផ្សព្វផ្សាយនេះផ្ដោតជាពិសេសស្រប ពេលប្រព័ន្ធបច្ចេកវិទ្យា 4G LTE បានគ្របដណ្ដប់ទូទាំង រាជធានី ភ្នំពេញ ជាដំណាក់កាលដំបូង មុននឹងឈានទៅពង្រីក វិសាលភាពប្រព័ន្ធ  4G LTE នៅតាមបណ្ដាខេត្តនានានៅក្នុង ដំណាច់ឆ្នាំនេះ។ បណ្ដាខេត្តដែលត្រូវ អនុវត្តសម្រាប់ឆ្នាំនេះ មានដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះ សីហនុ និងស្វាយរៀង។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard បានឲ្យដឹងថា ៖យើងមានភាពជឿជាក់ក្នុងផ្ដល់បទ ពិសោធបច្ចេកវិទ្យាឌីជីថលជាវិជ្ជមានដល់អតិថិជន ហើយបច្ចុប្បន្នយើងមើលឃើញថាទូរស័ព្ទអាចប្រើ 4G បាន មានចំនួនច្រើន និងតម្លៃសមរម្យនៅលើទីផ្សារ។ ក្រុមការងារទទួលបន្ទុកបច្ចេកវិទ្យា Cellcard 4G LTE កំពុងធ្វើ ការយ៉ាង សកម្មអស់ជាច្រើនខែដើម្បីធានាថាប្រព័ន្ធទូរស័ព្ទនេះដំណើរការបានយ៉ាងល្អបំផុត ហើយសម្រាប់ថ្ងៃនេះ ផងដែរ យើងមានមោទនភាពសម្ពោធប្រព័ន្ធ 4G LTE ដែលផ្ដល់ ជូននូវគុណភាពសេវាល្អបំផុតរបស់ Cellcard។ យើងបានសាង កេរ្ដិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនឯករាជ្យ ជាទីទុកចិត្តបំផុតនៅកម្ពុជា ហើយប្រព័ន្ធ 4G LTE របស់យើង មានបំណង ផ្ដល់និងនាំមកជូននូវគុណភាព និងសេវាកម្មថ្មីកម្រិតខ្ពស់បំផុត”។

លោកបានបញ្ជាក់ទៀតថា បើប្រៀបធៀបជាមួយ 3G ប្រព័ន្ធបច្ចេកវិទ្យា 4G LTE ផ្ដល់ជូនល្បឿនលឿនគ្មានគូ ប្រៀប។ ឧទាហរណ៍ដូចជាការទាញយកហ្គេមដែលមានទំហំ20MB ចំណាយពេលត្រឹមតែ ២៥វិនាទីប៉ុណ្ណោះ បើធៀបជាមួយ 3G គឺដល់ទៅ៣នាទីឯណោះ។  ចំពោះរូបភាពអាចធ្វើការ Upload មិនដល់៣០វិនាទីផង ដែលផ្ទុយពី 3G ត្រុវចំណាយពេលប្រហែល ៥នាទី។

សម្រាប់អតិថិជន Cellcard ដែលចង់ប្ដូរស៊ីម 3G កំពុងប្រើទៅជាស៊ីមសែលកាត4G LTE ថ្មី អាចអញ្ជើញមកកាន់ ការិយាល័យ សែលកាត ណាមួយនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ។ ការប្ដូរពីស៊ីម3G យកស៊ីម 4Gថ្មី គឺឥត គិតថ្លៃ។ សម្រាប់អតិថិជនមិនទាន់ប្រើសែលកាតអាចមកទិញ ស៊ីម 4G លក់នៅការិយាល័យ សែលកាត ភ្នំពេញ ហើយនឹងមានលក់ឆាប់ៗនេះនៅតាមហាងចែកចាយសែលកាតដែលនៅជិតលោកអ្នកបំផុត៕

Cellcard ប្រកាសដាក់ ឲ្យប្រើប្រាស់ បច្ចេកវិទ្យា 4G-LTE

Cellcard ប្រកាសដាក់ ឲ្យប្រើប្រាស់ បច្ចេកវិទ្យា 4G-LTE