កុមារពិការ ខ្សោយសតិបញ្ញា បើកការ ប្រកួតបាល់ទាត់ ដើម្បីរឹតចំណង សាមគ្គីភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ  ឆ្នាំ២០១៥នេះ កុមារពិការ ខ្សោយសតិបញ្ញា និងអូទីស្សឹម ចំនួន ៨៩នាក់ មកពី ៩ អង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យពិការភាព បានបើកការប្រកួតបាល់ទាត់ ដើម្បី បង្កើនមិត្តភាព និងសាមគ្គីភាពជាមួយគ្នា។ ពិធីនេះរៀបចំឡើងដោយអង្គការ HHC សហការជាមួយ សមាគម ISF នៃប្រទេសជប៉ុន ដោយមានការចូលរួមប្រកួតប្រជែងពីសំណាក់កុមារពិការ ខ្សោយសតិ បញ្ញា និងអូទីស្សឹម ដោយមានការអញ្ជើញចូលរួម ផងដែរពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោក ឯម ច័ន្ទមករា បានថ្លែងក្នុងពិធីនោះថា ការប្រកួតនេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យកីឡា ដល់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម កម្រិតមធ្យម និងធ្ងន់ បង្កើនទំនាក់ទំនងឲ្យកាន់តែ ជិតស្និទ្ធ នៃបណ្តាញជនពិការខ្សោយសតិបញ្ញា និងអូទីស្សឹមនៅកម្ពុជា។ បង្កភាពសប្បាយដល់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម និងផ្សព្វផ្សយពីលទ្ធភាពចូលរួម របស់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹមកម្រិតមធ្យម និងធ្ងន់។

លោកបន្តថា ការរៀបចំការប្រកួតបាល់ទាត់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹមនាពេលនេះ ក៏ជាប្រយោជន៍ ក្នុងការលើកទឹកចិត្តដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ឲ្យមានឱកាសសម្រាប់ ប្រកួតប្រជែងក្នុងនាមសាមគ្គីភាព មិត្តភក្រ្ត បង្កើតភាពស្និទ្ធស្នាល ហើយធ្វើឲ្យមានការរីកចម្រើន និង រីកលូតលាស់ផ្នែកសតិបញ្ញា និងស្មារតី ពិសេសធ្វើឲ្យកុមារពិការមានសុខភាពល្អបរិបូរណ៍។

លោកអគ្គលេខាធិការបានបន្ថែមថា ការរៀបចំការប្រកួតបាល់ទាត់កុមារពិការខ្សោយសតិបញ្ញា និង អូទីស្សឹមនេះ ក៏បានរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងជំរុញឲ្យជនពិការបានចូលរួមសកម្មភាពក្នុងសង្គម ដូចជាសកម្មភាពកីឡា សិល្បៈ និងការកំសាន្តផ្សេងៗទៅតាមសមត្ថភាពរបស់ជនពិការ។

បើតាមលោក ឯម ច័ន្ទមករា បច្ចុប្បន្ន ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធ និង យុវនីតិសម្បទា សហការជាមួយគណៈកម្មាធិការស្ពេស្យ៉ាល់អូឡាំពិក បាននឹងកំពុងរៀបចំសេចក្តី ព្រាងអនុក្រឹត្យស្តីពីការផ្តល់ប្រាក់រង្វាន់ និង ប្រាក់លើកទឹកចិត្តដល់ការប្រកួតជំនាញ និងការប្រកួត ស្ពេស្យ៉ាល់អូឡាំពិត ក្នុងគោលបំណង ដើម្បីផ្តល់ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តដល់ជ័យលាភីជា ជនពិការដែលបានទៅធ្វើការប្រកួតប្រជែង ជំនាញនិងការប្រកួតស្ពេស្យ៉ាល់អូឡាំពិត។

កន្លងមកក៏ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច តែងបានយកចិត្តទុកដាក់និងគាំទ្ររាល់សកម្មភាព ដើម្បីអភិវឌ្ឍន៍ដល់ សុខុមាលភាពជនពិការ ពិសេសការគិតគូរអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនពិការ ការអប់រំ ការផ្តល់ សេវាសុខភាព ការបង្កលក្ខណៈងាយស្រួសសម្រាប់ជនពិការជាដើម៕

កុមារពិការ ខ្សោយសតិបញ្ញា បើកការ ប្រកួតបាល់ទាត់ ដើម្បីរឹតចំណង សាមគ្គីភាព

កុមារពិការ ខ្សោយសតិបញ្ញា បើកការ ប្រកួតបាល់ទាត់ ដើម្បីរឹតចំណង សាមគ្គីភាព

កុមារពិការ ខ្សោយសតិបញ្ញា បើកការ ប្រកួតបាល់ទាត់ ដើម្បីរឹតចំណង សាមគ្គីភាព

កុមារពិការ ខ្សោយសតិបញ្ញា បើកការ ប្រកួតបាល់ទាត់ ដើម្បីរឹតចំណង សាមគ្គីភាព

កុមារពិការ ខ្សោយសតិបញ្ញា បើកការ ប្រកួតបាល់ទាត់ ដើម្បីរឹតចំណង សាមគ្គីភាព