លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

វា​គឺ​ជា​រឿង​សាមញ្ញ​មួយ​ដែល​ស្មាតហ្វូន​ធ្វើ​ការ​តាមដាន​ទីតាំង​របស់​អ្នក​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​ ហើយ​ចំពោះ​ iPhone គឺ​វា​បាន​ធ្វើ​បែប​នេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ លើស​ពី​នេះ​ប្រហែល​ជា​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​បាន​ដឹង​ទេ​ថា​ iPhone បាន​រក្សា​ទុក​ទីតាំង​និង​ពេល​វេលា​ដែល​អ្នក​ធ្លាប់​បាន​ទៅ​កាល​ពី​មុន។

តទៅ​នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​វិធី​ស្វែង​រក​ព័ត៌មាន​ដែល​ iPhone បាន​រក្សា​ទុក​ដោយ​អ្នក​មិន​បាន​ដឹង៖

@ចូល​ទៅ​កាន់​ “Setting” លើ​ iPhone អ្នក​រួច​ចុច​យក​ពាក្យ​ “Privacy”

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

@រួច​ចុច​លើ​ “Location Services” នៅ​ទីនេះ​អ្នក​នឹង​បាន​ឃើញ​រាល់​កម្មវិធី​ដែល​ដំណើរ​ការ​មុខងារ​ “Location Services” នេះ

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

@ នៅ​ពេល​ដែល​អូស​ចុះ​ក្រោម​នោះ​នឹង​ឃើញ​ពាក្យ​ថា​ “System Services” រួច​ចុច​លើ​វា

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

​​

@បន្ទាប់​មក​ទៀត​អូស​ចុះ​ទៅ​ក្រោម​ដើម្បី​ស្វែង​រក​ពាក្យ​ “Frequent Locations” រួច​ចុច​លើ​វា

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

*** iOS ជំនាន់​ចុច​ក្រោយ​​បាន​មាន​ Frequent Locations

@នៅ​ពី​ក្រោម​ពាក្យ​ “History” អ្នក​នឹង​ឃើញ​ពី​ History របស់​ទីតាំង​ iPhone ប្រសិន​បើ​អ្នកធ្វើ​ដំណើរ​ទៅ​ច្រើន​ទីតាំង​នោះ​វា​នឹង​បែង​ចែក​ជា​ច្រើន​ជួរ

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

@ចុច​លើ​ឈ្មោះ​ទីតាំង​មួយ​ដើម្បី​ចូល​ទៅ​កាន់​ផែន​ទី​ដែល​បង្ហាញ​ថា​ iPhone របស់​អ្នក​បាន​ទៅ​ដល់​ទីណា​ខ្លះ

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

@ប្រសិន​បើ​ចុច​លើ​ទីតាំង​ជាក់​លាក់​ណា​មួយ​លើ​ផែន​ទី ​នោះ​អ្នក​នឹង​ឃើញ​ពី​ពេល​វេលា​ដែល​អ្នក​បាន​ទៅ​ដល់​ និង​ចាក​ចេញ​ពី​ទីតាំង​

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

បញ្ជាក់៖ រាល់​ទិន្នន័យ​ដែល​មាន​រក្សា​ទុក​នេះ​អាច​ធ្វើ​ការ​លុប​ចេញ​បាន​​ដោយ​ចុច​លើ​ពាក្យ​ “Clear History” ហើយ​ក៏​អាច​ធ្វើ​ការ​បិតមុខងារ​នេះ​បាន​​​ដោយ​អូស​លើ​សញ្ញា​មូល​ខាង​ស្ដាំ​ពាក្យ​ “Frequent Locations”

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

ចុច​អាន៖ ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechInsider​​​​

នាំមកជូនដោយ