ខ្លាំងមែន! ក្រុម Hacker «Anonymous» ចេញមុខភ្លាម រកឃើញគណនី Twitter ដែលជាប់ពាក់ព័ន្ធ នឹងក្រុម ISIS ជាង ៩០០គណនី

បារាំង៖ កាលពីពេលថ្មីៗនេះ ក្រុម Hacker «Anonymous» បានរកឃើញ គណនី Twitter ដែលមានជាប់ពាក់ព័ន្ធ នឹងក្រុម នៃរដ្ឋអ៊ីស្លាម ISIS ប្រមាណជា ៩០០គណនី បន្ទាប់ពីក្រុម Hacker មួយនេះ បានចេញមុខ ក្រោយមាន កន្លងទៅនេះ។

ខ្លាំងមែន! ក្រុម Hacker «Anonymous» ចេញមុខភ្លាម រកឃើញគណនី Twitter ដែលជាប់ពាក់ព័ន្ធ នឹងក្រុម ISIS ជាង ៩០០គណនី

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គណនីបណ្តាញសង្គម Twitter ប្រមាណជា ៩០០គណនី ត្រូវបានផ្អាក បន្ទាប់ពីក្រុម Anonymous បង្ហោះបញ្ជីឈ្មោះ នៃគណនីទាំងនោះ នៅលើអនឡាញ ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងក្រុម ISIS។

គួរបញ្ជាក់ផងដែរថា ក្រុម Anonymous បាននិយាយថា ក្រុមរបស់ពួកគេ នៅទូទាំងពិភពលោក នឹងបង្រាបក្រុម ISIS ដោយប្រើចំណេះដឹង ដើម្បីបង្រួបបង្រួមមនុស្សជាតិ និងព្រមានដល់ ពួកភេរវករ របស់ក្រុម ISIS ដោយការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណែត៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត