កម្ពុជា​មាន​គម្រោង​ឈាន​ទៅ​លុប​បំបាត់​ជំងឺ​ហង់​សិន​​នា​ពេល​ខាង​​មុខ

រាជធានី​ភ្នំពេញ ​៖​ ទោះបីជា​មិន​ទាន់​ហ៊ាន​អះអាង​​ថា ពេល​ណា​ដែល​កម្ពុជា​ត្រូវ​លុប​​បំបាត់​ទាំងស្រុង​នូវ​ជំងឺ​ហង់​សិន​​នោះ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺរបេង​ និង​ហង់​សិន​​នៃ​ក្រសួងសុខាភិបាល​បាន​អះ​អាង​ថា កម្ពុជា​កំពុង​តែ​មាន​​គម្រោង ​ដើម្បី​ឈាន​ទៅ​លុប​​បំបាត់​ទាំងស្រុង​​នូវ​ជំងឺ​ហង់​សិន ​ឬ​ឃ្លង់​នា​ពេល​ខាង​មុខ ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ជាតិ​កម្ចាត់​រោគ​ហង់​សិន​លើក​ទី​២២​ នៅ​មន្ទី​ពេទ្យ​របេង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ​វិច្ឆិកា​ នេះ លោក ម៉ោង តាន់​អ៊ា​ង ​ប្រធាន​មជ្ឈមណ្ឌល​ជំងឺរបេង និង​ហង់​សិន​នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ដោយ​មាន​កិច្ចសហការ​​រវាង​អ្នក​ជំនាញ​កម្ពុជា ​និង​អង្គការ​ផ្តល់​ជំនួយ​​នានា យើង​កំពុង​តែ​រៀបចំ​នូវ​​ផែនការ​យុទ្ធសាស្ត្រ​មួយ ដើម្បី​ឆ្ពោះទៅ​លុប​បំបាត់​ទាំងស្រុង​​នូវ​​ជំងឺ​ហង់​សិន​ ឬ​ឃ្ល​ង់​នៅ​ប្រទេស​កម្ពុជា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព