ជម្រុះ​ World Cup ​កម្ពុជា-ជប៉ុន​ម៉ោងជាង៧យប់នេះ ​អាជ្ញាធររឹតបន្តឹង​សន្តិសុខជាងមុន

រាជធានីភ្នំពេញ ​៖ អ្នកនំាពាក្យ​សាលារាជធានីភ្នំពេញ ​លោក ឡុង ឌីម៉ង់​ ​បានបា្រប់គេហទំព័រកោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះថា ​អាជ្ញាធររាជធានី​ភ្នំពេញបានត្រៀម​កម្លំាងរឹតបន្តឹង​សន្តិសុខជាងមុនដើម្បី​ការពារព្រឹត្តិការណ៍​ការប្រកួតបាល់ទាត់​ជម្រុះ​តំបន់អាស៊ីនៃ​ពានរង្វាន់ពិភពលោក​ World Cup​ រវាងក្រុមជម្រើសជាតិ​កម្ពុជា​និង​ក្រុមជម្រើស​ជាតិជប៉ុន ។

បើតាមអ្នកនំាពាក្យដដែល​ ក្រៅពីការរឹតបន្តឹងសន្តិសុខ​ អាជ្ញាធររាជធានី​ភ្នំពេញក៍នឹងចាត់ចែង​រៀបចំសណ្តាប់ធ្នាប់​សម្រួលចរាចរណ៍ ​ដើម្បីកុំឲ្យមាន​ការ​កកស្ទះ​នោះថែម​ទៀត ។

គួរបញ្ជាក់ថា​ ការប្រកួត​រវាងក្រុមចម្បំាង​អង្គរនិងក្រុមសំាម៉ូរ៉ៃជប៉ុន ​នឹងប្រព្រឹត្តទៅនៅ​ម៉ោង៧និង១៥នាទី​យប់ថ្ងៃទី១៧ វិច្ឆិកានេះ ​នៅពហុកីឡដ្ឋាន​ជាតិអូឡំាពិក ។ តាមការព្យាករណ៍​តាមរយៈការលក់សំបុត្រ​ ការប្រកួតមាន​លក្ខណៈជាប្រវត្តិសាស្រ្តនេះ ​នឹងអាចមានអ្នក​ចូលរួមទស្សនា​លើកទឹកចិត្តមិន​ក្រោម៥ម៉ឺននាក់នោះទេ ៕