ខ្វះ​លទ្ធភាព​ចិញ្ចឹម​កូនភ្លោះ (​ប្រុស​-​ស្រី​) អំពាវនាវ​រក​អ្នក​ចិញ្ចឹម

ខេត្តរតនគិរី ៖ បុរស​និង​ស្ត្រី​ជា​ប្តី​-​ប្រពន្ធ​មាន​ផ្ទៃពោះ​កូនភ្លោះ (​កូនប្រុស​-​ស្រី​) គ្រប់​ខែ និង​មាន​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​សម្រាល​-​ចិញ្ចឹម​កូន បាន​អំពាវនាវ​រក​សប្បុរសជន​ណា ដែល​ចង់បាន​កូន​យក​ទៅ​ចិញ្ចឹម ពួក​គេ​នឹង​ព្រមឱ្យ​បន្ទាប់​ពី​សម្រាល​រួច កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ ស្ថិត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​កំពុង​សំរាក​រង់ចាំ​ដល់​ថ្ងៃ​សម្រាលកូន ។

ប្រភព​បានឱ្យ​ដឹង​ថា ស្រី្ត​ជា​ប្រពន្ធ​ឈ្មោះ ជ្រេ​ង ស្រី​ច្រិ​ប អាយុ​៣៧​ឆ្នាំ និង​ប្តី​ឈ្មោះ ផ​ន សុ​ភី អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​ភូមិ​គី​រី​វង់ ឃុំ​បន្ទាល​ភ្លោះ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។ បច្ចុប្បន្ន​មក​រស់នៅ​ភូមិ​ភ្នំ​កុក ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី បាន​ជាង​១​ឆ្នាំ​ហើយ ដោយ​ប្រកប​មុខរបរ​កម្មករ​ជម្រះ​ស្មៅ​ដើម​កៅស៊ូ​ឱ្យ​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​អះអាង​ថា គាត់​ធ្លាប់​មានកូន​ចំនួន​២​នាក់ (​ស្រី​២) ម្នាក់​អាយុ​៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ ហើយ​កូន​ទាំង​២​នេះ បាន​ឱ្យទៅ​បងប្អូន​ជួយ​ចិញ្ចឹម​អស់ហើយ នេះ​ជា​កូន​លើក​ទី​៣​នៅ​ក្នុង​ផ្ទៃ​នៅឡើយ ។

គាត់​បន្ត​ទៀត​ថា ក្រោយ​ពី​ឱ្យ​ពេទ្យ​ឆ្ម​ម​ធ្វើការ​ត្រួតពិនិត្យ​រួច ទើប​ដឹង​ថា កូន​ក្នុង​ផ្ទៃ​របស់​គាត់​ជា​កូនភ្លោះ (​ស្រី​១​ប្រុស​១) ។ ពួក​គាត់​២​នាក់​ប្តី​-​ប្រពន្ធ​បាន​ត្អូញត្អែ​ថា សព្វ​ថ្ងៃនេះ​គាត់​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់ រក​ព្រឹក​ច្រក​ល្ងាច រក​ល្ងាច​ច្រក​ព្រឹក ដោយ​ស៊ីឈ្នួល​ចម្រុះ​ស្មៅ​កៅស៊ូ​ឱ្យ​ក្រុមហ៊ុន​ខាងលើ បាន​មួយ​ដើម​១៦០​រៀល ហើយ​ពួក​គាត់​ធ្វើ​មួយ​ថ្ងៃ​បាន​តែ​៣០​ដើម​ទេ សរុប​លុយ​៤៨០០​រៀល (​បួន​ពាន់​ប្រាំបី​រយ​រៀល​) តែ​ប៉ុណ្ណោះ ដោយ​ការ​ហូប​ចុក គឺ​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ទិញ​ហូប​ខ្លួនឯង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព