បុរស​ជនជាតិ​ចិន​ម្នាក់ ផឹក​កាហ្វេ​អស់​មួយ​កែវ គាំងបេះដូង​ស្លាប់

កណ្តាល: បុរស​ជនជាតិ​ចិន​ម្នាក់ ក្រោយពី​ផឹក​កាហ្វេ​អស់​មួយ​កែវ ស្រាប់តែ​ត្រជាក់​ចុងដៃចុងជើងគាំងបេះដូង​ស្លាប់​។ ដែល​ហេតុការណ៍​នេះ​បានកើត​​ឡើង​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

បុរស​ជនជាតិ​ចិន​ម្នាក់ ផឹក​កាហ្វេ​អស់​មួយ​កែវ គាំងបេះដូង​ស្លាប់

 ជនរងគ្រោះ​ឈ្មោះ លី ជាង អាយុ​៥៣​ឆ្នាំ​(​ជនជាតិ​ចិន​)​មុខរបរ​មេការ​ជាងសំណង មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ​កែវ វ៉ាន់​អាយុ​៥០​ឆ្នាំ​មុខរបរអ្នកបកប្រែ​ចិន រកស៊ី​ជាមួយ​ប្តី​។​

បុរស​ជនជាតិ​ចិន​ម្នាក់ ផឹក​កាហ្វេ​អស់​មួយ​កែវ គាំងបេះដូង​ស្លាប់

 នៅ​មុនពេល​កើតហេតុ ម៉ោង​ប្រហែល​៦​ព្រឹក ប្រពន្ធ​បាន​ឆុង​កាហ្វេ​ឲ្យ​ប្តី​ហូប ដូចសព្វដង​បាន​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ជនរងគ្រោះ​មាន​អាកា​រៈ​ត្រជាក់​ដៃជើងចុក​ទ្រូង​ពេល​ឃើញ​ដូចនេះ​ប្រពន្ធ​បាន​ជួយ​រឹត​ទ្រូង​តែ​ជនរងគ្រោះ​បាន​សន្លប់មិនដឹង​ខ្លួន ពេលនោះ​ប្រពន្ធ​បា​នរក​អ្នកជិតខាង​ឲ្យ​យក​ម៉ូតូឌុប​ជនរងគ្រោះ​​ទៅ​ពេទ្យ ពេល​ទៅតាម​ផ្លូវ​ជនរងគ្រោះ​បាន​គាំងបេះដូង​ស្លាប់​។​

បុរស​ជនជាតិ​ចិន​ម្នាក់ ផឹក​កាហ្វេ​អស់​មួយ​កែវ គាំងបេះដូង​ស្លាប់

 ប្រពន្ធ​ជនរងគ្រោះ​បាន​បញ្ជាក់ថា ជនរងគ្រោះ​គ្មាន​លិខិតឆ្លងដែន​ទេ​តែមាន​សំបុត្របញ្ជាក់​កំណើត​ផ្តល់​ដោយ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ​និងលិខិតបញ្ជាក់​អត្តសញ្ញាណ ។ បាន​រៀបការ​ជាមួយ​ជនរងគ្រោះ​តាំងពី​ឆ្នាំ​២០០៨ តែគ្មាន​កូន​ទេ​។ ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​​បាន​ចុះមក​ពិនិត្យ លើ​ខ្លួន​សាកសព បុរស​ជនជាតិ​ចិន ឃើញថា​ពិតជា​ស្លាប់​ដោយសារ ជម្ងឺខ្យល់គ ប្រាកដ​មែន ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​