តំណាង​ក្រសួង​អប់រំ នឹង​ចូល​ឆ្លើយបំភ្លឺ​ចំពោះមុខ​គណៈកម្មការ​រ​ដ្ឋ​សភា នៅ​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា​

ភ្នំពេញ: នាយកដ្ឋាន​ព័ត៌មាន នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បានប្រកាសថា នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម៉ោង ១៤ និង ៣០ នាទី តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចូលមក​ឆ្លើយបំភ្លឺ ចំពោះ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា លើ​ប្រធានបទ “​វិធានការ​កំណែទម្រង់​គុណភាព​គ្រូបង្រៀន និង​អធិការកិច្ច​” នៅ​វិមាន​រដ្ឋសភា បន្ទប់​ប្រជុំ​ទំនាក់ទំនង​អន្តរជាតិ​៕​