ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​គ្រឿងញៀន នៅ​ស្រុក​មេមត់​

ត្បូងឃ្មុំ: កម្លាំង​ជំនាញ​អធិការដ្ឋាន នគរបាល​ស្រុក​មេមត់ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញខេត្ត ប្រចាំ​ស្រុក​មេមត់ ចុះ​ល្បាត​ត្រួតពិនិត្យ នៅ​ចំណុច​ផ្លូវលំ​​ចូល​តាម​ហាង​ឥន្ទ្រី​ធំ ស្ថិតនៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ បាន​ឃាត់ខ្លួន​មុខសញ្ញាជនសង្ស័យ ២​នាក់​។​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ អោម ឧ​ត្ត​មភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​២-​ឈ្មោះ អោម គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំងពីររស់នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ។ សមត្ថកិច្ច​បានធ្វើការ​ត្រួត​ពិនិត្យឃើញ​ម្ស៉ៅក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន នៅ​ខ្លួន​ឈ្មោះ អោម គា ចំនួន ៨​កញ្ចប់​តូចបានធ្វើ​ការដកហូត និង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។​

​តាម​ចម្លើយ​របស់​ឈ្មោះ អោម គា និង​ដោយមាន​ការឯកភាពរ​ប​ស់លោក​ព្រះរាជអាជ្ញាសាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​វេលា​​ម៉ោង​៨​និង​៤០​នាទី​ព្រឹក  សមត្ថកិច្ច​បាន​បន្ត​ឆែកឆេ​ផ្ទះ ឈ្មោះ អាវ ប្រុស ហៅ ទិន (​មុខសញ្ញាចេញពី​ពន្ធនាគារ ករណី​ជួញដូរ​គ្រឿងញៀន​)​ស្នាក់នៅ​ភូមិ​​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ បាន​កំពុងកសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕​