អស់ស្ទះ! អាចកុម្ម៉ង់ទិញកូនក្រមុំវៀតណាម តាមអនឡាញបាន ក្នុងតម្លៃទាប!

ចិន៖ នេះមិនមែនជា រឿងធម្មតាទេ ដែលមានការលក់កូនក្រមុំ តាមអនឡាញ ក្នុងតម្លៃតែ ១,៦០០ ដុល្លារអាមេរិក កាលពីថ្ងៃទី ១១​ ខែ វិច្ឆិកា ឆ្នាំ ២០១៥មុននេះ។

នេះបើតាមសារព័ត៌មានចិន បានឲ្យដឹងថា គេហទំព័រលក់ទំនិញអនឡាញ ដែលល្បីឈ្មោះគួរសម បានធ្វើការដាក់លក់ កូនក្រមុំវៀតណាម  ក្នុងតម្លៃដ៏ទាប នោះគឺ ៩,៩៩៨ យ័ន ឬ ជាង ១,៦០០ ដុល្លារអាមេរិក ក្នុងថ្ងៃនៅលីវ (Singles' Day ) ដែលជាពិធីបុណ្យមួយ មានការពេញនិយមពីយុវវ័យ ដែលពួកគេមានមោទនភាព ដែលពួកគេនៅលីវ។ នៅក្នុងនោះ បានបន្ដឲ្យដឹងថា អ្នកដាក់លក់កូនក្រមុំវៀតណាម ក្នុងគេហទំព័រលក់ទំនិញអនឡាញនេះ មានឈ្មោះថា ហាងលក់កាដូ Wang Xiao Xi ដែលហាងនេះមាន លក់ទំនិញ ជាង ២,៥០០ទំនិញ ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយនេះ តែរបស់ដែលលក់ដាច់ជាងគេ គឺ ស្រោមជើង ដែលមានតម្លៃតែ ០.២ ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការប្រកាសលក់កូនក្រមុំនេះ បានបាត់ពីលើគេហទំព័រអនឡាញ នៅម៉ោង ៣ល្ងាច ដែលនេះមិនមានការបញ្ជាក់ថា ខាងគេហទំព័រលក់ទំនិញអនឡាញនេះ ជាអ្នកបិទចោល ឬ ដោយសារតែ លក់ចេញបាត់នោះទេ។

អស់ស្ទះ! អាចកុម្ម៉ង់ទិញកូនក្រមុំវៀតណាម តាមអនឡាញបាន ក្នុងតម្លៃទាប!
រូបភាព៖ លក់ កូនក្រមុំវៀតណាម ក្នុងតម្លៃដ៏ទាប នោះគឺ ៩,៩៩៨ យ័ន ឬ ជាង ១,៦០០ ដុល្លារអាមេរិក

យ៉ាងណាមិញ មានករណីជាច្រើន ធ្លាប់បានកើតឡើង ទាក់ទងទៅនឹង រឿងបុរសជនជាតិ ចិន មានបញ្ហា ជាមួយនឹង ភរិយាដែលជាស្ដ្រីវៀតណាម ហើយបានឈ្លោះគ្នានឹង ក្រុមហ៊ុនរើសគូស្រករ(មេអណ្ដើក)​ ផងដែរ ដោយសារតែនាងរត់ចោល ខណៈដែលបុរសៗទាំងនោះ បានចំណាយទៅលើ ថ្លៃបណ្ណាការ ពី ៣,២០០ រហូតដល់ ជាង​១ម៉ឺនដុល្លារអាមេរិក ក៏មាន៕

អស់ស្ទះ! អាចកុម្ម៉ង់ទិញកូនក្រមុំវៀតណាម តាមអនឡាញបាន ក្នុងតម្លៃទាប!
រូបភាពដែលធ្លាប់ធ្វើឲ្យភ្ញាក់ផ្អើល កាលពីពេលកន្លងទៅ ទាក់ទងនឹងការទិញ ភរិយាពីប្រទេសវៀតណាម

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត