ស្លាប់ និងរបួស កើនដល់ជាង ៣០០នាក់ បន្ទាប់ពីផ្សារធំមួយ នៅស៊ីរី ទទួលរង ការវាយប្រហារ

ស៊ីរី ៖ ក្នុងករណី ដែលប្រព័ន្ធផ្សព្វផ្សាយ មិនបានជូនដំណឹង ទៅកាន់ប្រជាពលរដ្ឋ ប្រហែលជា ២ម៉ោងមុន បាន បង្កឲ្យជនជាតិស៊ីរីជាង ៨០នាក់បានស្លាប់ និងជាង ២០០នាក់ផ្សេងទៀត រងរបួស ក្រោមការវាយប្រហារផ្លូវ អាកាសរបស់រដ្ឋាភិបាលស៊ីរី ទៅលើផ្សារមួយកន្លែង នៅតំបន់ ឌ៊ូម៉ា។

យោងតាមប្រភព ពីយោធាស៊ីរីបានឲ្យដឹងថា កងកម្លាំងផ្លូវអាកាស បានបើកប្រតិបត្តិការ វាយប្រហារផ្លូវ អាកាស ក្នុងតំបន់ឌ៊ូម៉ា និងជិតតំបន់ហារ៉ាស្ដា ក្នុងគោលដៅបំផ្លាញ ទីស្នាក់ការកណ្ដាលរបស់ក្រុមឧទ្ទាម អ៊ីស្លាមប្រដាប់ អាវុធ ។

យោងតាមក្រុមអ្នកសង្កេតការណ៍ បាននិយាយថា យ៉ាងហោចណាស់ គ្រាប់រ៉ុក្កែតចំនួន ១០គ្រាប់ ត្រូវបានបាញ់ ក្នុងកំឡុងពេលវាយប្រហារនោះ ក្រោយមក មានយន្ដហោះបានទម្លាក់គ្រាប់ម្ដងទៀត បន្ទាប់ពីក្រុមអ្នកជួយ សង្គ្រោះទៅដល់កន្លែងកើតហេតុ ។ ក្រោយការវាយប្រហារនេះ មានមតិជាច្រើនបានរិះគន់ថា រដ្ឋាភិបាលស៊ីរី បាន សម្លាប់ប្រជាជនខ្លួនឯង ពីព្រោះថា អ្នកស្លាប់ភាគច្រើន សុទ្ធតែជនជាតិស៊ីរីស្លូតត្រង់ទាំងអស់ ដោយក្នុងក៏មាន ក្មេងៗ ជាច្រើននាក់ផងដែរ ។

សម្រាប់បណ្តាញសង្គម និងសារព័ត៌មានអន្តរជាតិនានា បានចោទជាសំនួរ ទៅដល់ រដ្ឋាភិបាលស៊ីរីថា ហេតុអ្វីបាន ជាធ្វើបែបនេះ? យ៉ាងណាក៏ដោយ អន្តរជាតិហាក់មានការ ចាប់អារម្មណ៍ និងបានសម្តែងមរណៈទុក្ខជាពន់ពេក ចំពោះសោកនាដកម្មដ៏អាក្រក់នេះ ៕

ស្លាប់ និងរបួស កើនដល់ជាង ៣០០នាក់ បន្ទាប់ពីផ្សារធំមួយ នៅស៊ីរី ទទួលរង ការវាយប្រហារ