ពូទីន ៖ ប្រទេសចំនួន ៤០ ជាអ្នកផ្ដល់ជំនួយ ឲ្យ ISIS ក្នុងនោះរួមទាំង សមាជិក G20

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រកាសថា លោកបានចែករំលែកលទ្ធផល ក្រោយស៊ើប ការណ៍សម្ងាត់ ជាមួយនឹងបណ្ដាប្រទេសសមាជិក G20 ដែលក្នុងនោះ បញ្ចាក់ថា ក្រុមភេរវកម្ម ISIS ទទួលបាន ជំនួយផ្នែកហិរញ្ញវត្ថុធំៗ ពីប្រទេសចំនួន ៤០ សម្រាប់សកម្មភាព ភេរវកម្មរបស់ពួកគេ ហើយក្នុងនោះក៏ មាន សមាជិករបស់ G20 ដែរ ។

លោក ពូទីន បានបញ្ចាក់ដូចនេះ ដោយផ្ដល់នូវឧទាហរណ៍អះអាងថា « ទិន្ន័យរបស់យើងស្ដីពី ហិរញ្ញវត្ថុ ខុសគ្នា រវាងក្រុមឧទ្ទាមរដ្ឋឥស្លាម (IS, ISIS, ISIL) លុយទាំងនេះ ដូចដែលពួកគេ ទទួលបាននោះ ចេញមក ពីប្រទេស ទាំង៤០ ហើយក្នុងនោះ ក៏មានសមាជិករបស់ G20 ដែរ »។

លោកប្រធានាធិបតីរុស្ស៊ីនិយាយថា « ខ្ញុំធ្លាប់បានបង្ហាញរូបភាព ដែលថតបានពីលើ លំហអាកាស និង ដោយ យន្ដហោះ ដែលបង្ហាញយ៉ាងច្បាស់ពីទំហំ នៃពាណិជ្ជកម្មប្រេង និងផលិតផលប្រេងខុសច្បាប់»។ ផលិតផល និង ពាណិជ្ជកម្មទាំងនោះ ត្រូវឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ ជាមួយនឹងការផ្ដល់ជំនួយជាច្រើន ក្នុងន័យ ដើម្បីស្ដារ ឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលជាជំនួយធំៗទាំងនេះ អាចបង្កការងាយស្រួលដល់ក្រុមឧទ្ទាមធ្វើការ ហ្វឹកហាត់ កងកម្លាំង និងគ្រឿងអាវុធផ្សេងទៀត ។

ជាមួយគ្នានេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក សហរដ្ឋអាមេរិក បានដាក់សម្ពាធលើរដ្ឋឥស្លាម ដោយ បានបញ្ជូនយន្ដហោះចម្បាំង បើកការវាយប្រហារជាលើកដំបូង កម្ទេចក្បួនរថយន្ដធុនធំរាប់រយគ្រឿង កាលពីថ្ងៃ ចន្ទម្សិលមិញនេះ ដែលក្រុមឧទ្ទាមប្រើប្រាស់ ដើម្បីរត់ពន្ធប្រេង ដែលផលិតនៅក្នុង ប្រទេសស៊ីរី ។ នេះបើយោង តាមការចុះផ្សាយ ជាផ្លូវការរបស់អាមេរិក ៕

ពូទីន ៖ ប្រទេសចំនួន ៤០ ជាអ្នកផ្ដល់ជំនួយ ឲ្យ ISIS ក្នុងនោះរួមទាំង សមាជិក G20