ពិធី​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​ស្តី​ពីគម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​ ស៊ូ​វ៉ុ​ន ជំហាន​ទី​៣

ខេត្តសៀមរាប​ ៖ ​ក្រុង​ស៊ូ​វ៉ុ​ន​នៃ​សាធារណរដ្ឋ​កូរ៉េ ជា​ក្រុង​សម្ព័ន្ធមេត្រីភាព​ និង​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើកិច្ច​សហប្រតិបត្តិការ​​គ្នា​ចាប់តាំងពី​ឆ្នាំ​២០០៤ ក្នុង​ក្របខណ្ឌ​គម្រោង​អភិវឌ្ឍ​ភូមិ​ភ្នំ​ក្រោម ស៊ូ​វ៉ុ​ន ​ហើយដើម្បី​​​រឹត​​​ចំណង​សម្ព័ន្ធមេត្រីភាព មិត្តភាព​ខេត្តសៀមរាប និងក្រុង​ស៊ូ​វ៉ុ​ន កាន់តែ​រឹង​មាំ​នោះ នៅ​រសៀល​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ​​២០១៥ ​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​រៀប​ចំ​​​ពិធី​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង ដើម្បី​អភិវឌ្ឍភូមិ​ស៊ូ​វ៉ុ​ន ភ្នំ​ក្រោម ក្នុង​គោលដៅ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភ្នំ​ក្រោម ។

ពិធីនេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ស៊ិ​ន រុន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀម​រាប លោក យ៉ុ​ម តែ​យ៉ុ​ង អភិបាលក្រុង​ស៊ូ​វ៉ុ​ន រួម​និង​សហការី​អមដំណើរ​ផង​ដែរ  ។

ក្នុង​កិច្ច​ពិភាក្សា និងចុះហត្ថលេខា​នា​ឱកាស​នោះ លោក ស៊ិ​ន រុន ក្នុង​នាម​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​សក្ខីភាព​ដែល​បញ្ជាក់​កាន់តែ​ច្បាស់​នូវ​ចំណងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​បន្ថែម សំដៅ​ពង្រឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​របស់​ខេត្ត និងក្រុង​ទាំង​ពីរ តាម​រយៈការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ ស្មារតី ដើម្បី​ស្តារ និងអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជាឲ្យ​មានការ​រីក​ចម្រើនលើ​គ្រប់​វិស័យស្រម​តាម​គោលនយោបាយ​ជាតិរបស់​រាជរដ្ឋាភិបាល​កម្ពុជា៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិ​ភាព