រ៉ូ​ណា​ល់​ដូ​មាន​ជម្រើស​ច្រើន​ពេក​មិនដឹង​យក​នារី​ណា​ម្នាក់​ធ្វើ​ជា​គូ

 គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ កំពូល​ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប Real Madrid បង្ហាញ​ពី​ជីវប្រវត្តិ​នៃ​ការ​ស្រឡាញ់​ស្រី​ដោយ​បញ្ជាក់​ថា សព្វថ្ងៃ​ទោះបីជា​រូបគេ​មាន​ជម្រើស​ច្រើន​ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា នឹង​រើស​យក​នារី​ណា​ម្នាក់​ធ្វើ​ជា​គូ​អនាគត​ទេ ក្រោយ​ពី​ឈប់​ទាក់ទង​ជាមួយ​នាង​អី​ុ​រី ណា​សេក តារា​ម៉ូ​ដែល​ជនជាតិ​រុ​ស្សុ​ី កាលពីដើម​ឆ្នាំ​កន្លង​មក​។ កីឡាករ​អាយុ​៣០​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ​លោក​កំពុង​ស្វែងរក​នារី​ដែល​មានចិត្ត​ស្រឡាញ់​លោក​ដោយ​ស្មោះ​ដោយ​មិន​សម្លឹង​លើ​ទ្រព្យសម្បត្តិ ភាព​ល្បីល្បាញ និង​រូប​ស្រស់​សង្ហា​របស់​លោក​ឡើយ ៕