​តោះ! មើល​ Honda និយាយ​អ្វី​ខ្លះ មុន​ប៉ះ​កម្ពុជា​យប់​នេះ?

​តោះ! មើល​ Honda និយាយ​អ្វី​ខ្លះ មុន​ប៉ះ​កម្ពុជា​យប់​នេះ?

Keisuke Honda ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​និយាយ​មុន​​​​ប៉ះ​​កម្ពុជា​​នៅ​​ម៉ោង​០៧:១៤​នាទី​យប់​នេះ ក្នុង​ជំនួប​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជុំ​ទី២ ​តំបន់​អាស៊ី ពូល E ​ថា ​ជប៉ុន​​នឹង​ព្យាយាម​លេង​ឲ្យ​បាន​ល្អ​ជាង​កាល​ប៉ះ​សិង្ហ​បុរី និង​​​ព្យាយាម​ស៊ុត​កម្ពុជា​ឲ្យ​បាន​ច្រើន​គ្រាប់។

 

​តោះ! មើល​ Honda និយាយ​អ្វី​ខ្លះ មុន​ប៉ះ​កម្ពុជា​យប់​នេះ?

 

​​កីឡាករ​វ័យ​២៩​ឆ្នាំ ​របស់​ក្លិប​យក្ស​អ៊ីតាលី​ AC Milan រូប​នេះ បាន​និយាយ​ថា៖ “ប្រាកដ​ណាស់ យើង​នឹង​ព្យាយាម​យក​ឈ្នះ​លើ​កម្ពុជា​ឲ្យ​បាន។ យើង​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ឲ្យ​បាន​ល្អ​​ជាង កាល​​ប៉ះ​សិង្ហបុរី បង្កើត​ឱកាស​​ឲ្យ​បាន​ច្រើន និង​ស៊ុត​ឲ្យ​បាន​ច្រើន​គ្រាប់”។

 

​Honda ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ និង​ជួយ​ឲ្យ​ជប៉ុន​ ឈ្នះ​សិង្ហបុរី​ ៣-០ កាល​ប្រកួត​មុន។ កីឡាករ​រូប​នេះ​បន្ថែម​ថា៖ “ការ​ប្រញាប់​រក​គ្រាប់​បាល់​បាន គឺ​វា​មាន​ភាព​ងាយ​ស្រួល​ដល់​ក្រុម​ទាំង​មូល។ បាល់​នៅ​លើ​ស្មៅ​សិប្បនិមិត្ត​នឹង​​ខុស​ប្លែក ហើយ​ពួក​យើង​ខាន​លេង​លើ​វា​យូរ​ណាស់​មក​ហើយ។ ប៉ុន្តែ​ខ្ញុំ​​ធ្លាប់​បាន​លេង​លើ​វា កាល​៦​ឆ្នាំ​មុន ដូច្នេះ​ខ្ញុំ​ពុំ​មាន​ចំណុច​អវិជ្ជមាន​អ្វី​ទេ”។

 

​ជម្រើស​ជាតិ​ជប៉ុន​ បាន​​​ហ្វឹកហាត់​នៅ​ទីក្រុង​ភ្នំពេញ ​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​រួម​​ទាំង​តារា​ឆ្នើម​ Shinji Kagawa ​ខ្សែ​បម្រើ​​របស់​ក្លិប​អាល្លឺម៉ង់​​ Borussia Dortmund ​និង​កីឡាករ​លេង​នៅ​លីក​កំពូល​​អឺរ៉ុប​៩​នាក់​ទៀត​ផង​ដែរ ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​២៣​នាក់៕

 

​​សូម​ទស្សនា​ការ​ហ្វឹកហាត់​របស់​ជប៉ុន​នៅ​កីឡដ្ឋាន​អូឡាំពិក​ខាង​ក្រោម៖

 

 

-ចុចអាន៖ តោះ! ស្គាល់​មុខ​កីឡាករ​ជប៉ុន​ទាំង​១១​នាក់ ដែល​លេង​នៅ​អឺរ៉ុប​ មុន​ប៉ះ​​កម្ពុជា​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ JFA