ទង់​អ្នក​គាំទ្រ West Ham ត្រូវ​ប៉ូលិស​អេស្ប៉ាញ​ដក​ហូត​ព្រោះ​ស្មាន​ថា​សញ្ញាពួកណាហ្ស៊ី

ទង់​អ្នក​គាំទ្រ West Ham ត្រូវ​ប៉ូលិស​អេស្ប៉ាញ​ដក​ហូត​ព្រោះ​ស្មាន​ថា​សញ្ញាពួកណាហ្ស៊ី

ក្រុម​អ្នកគាំទ្រ​ក្លិប West Ham ដែល​ទៅ​គាំទ្រ​ជម្រើស​ជាតិ​អង់គ្លេស ត្រូវ​បាន​ប៉ូលិស​ក្នុង​ទីក្រុង Alicante នៃ​​ប្រទេស​អេស្ប៉ាញ ដក​ហូត​ទង់​ដែល​មាន​គូរ​រូប​ញញួរ​របស់​ពួកគេ ព្រោះ​ច្រឡំស្មាន​ថា​ជា​សញ្ញា​របស់កង​​កម្លាំង​​ណាហ្ស៊ី (Nazi) កាល​ពី​សម័យ​របស់​ហ៊ីត្លែ (Hitler)។​

 

ទង់​អ្នក​គាំទ្រ West Ham ត្រូវ​ប៉ូលិស​អេស្ប៉ាញ​ដក​ហូត​ព្រោះ​ស្មាន​ថា​សញ្ញាពួកណាហ្ស៊ី

 

ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​ខឹង​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ បន្ទាប់​ពី​អាជ្ញាធរឃាត់​ពួក​គេ​មិន​ឲ្យ​យក​ទង់​​​ចូល​កីឡដ្ឋាន Estadio Jose Rico Perez កាលពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ។

 

ទោះ​ជា​មាន​ការ​ពន្យល់​ពី​អ្នក​គាំទ្រ​ថា​រូប​នៅ​លើ​ទង់​គ្រាន់​ជា​សញ្ញា​តំណាង​ឲ្យ​ក្លិប West Ham​ យ៉ាង​ណា​ក៏ដោយ ក៏​អាជ្ញាធរ​នៅ​តែ​​បដិសេធ​ហើយ​ថា​វា​ជា​រូបបង្ហាញ​ពី​ការ​គាំទ្រ​ពួកណាហ្ស៊ី ដែល​ត្រូវ​ហាម​ឃាត់​ប្រើ​ក្នុង​ការ​គាំទ្រ​បាល់ទាត់។

 

ក្រោយ​ចប់​ការ​ប្រកួត ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​បាន​អះអាង​ថា​ទង់​របស់​ពួកគេ​ត្រូវ​បាន​ប៉ូលិសយក​ទៅ​បំផ្លាញ​ចោល។ ជា​ទម្លាប់​មួយ​ទៅ​ហើយ​សម្រាប់​អ្នក​គាំទ្រ​នៅ​ប្រទេស​អង់គ្លេស​ដែល​​តែងតែសរសេរ​ឈ្មោះ ឬ​គូរ​រូប​ក្រុមដែល​ខ្លួន​គាំទ្រ​នៅ​លើ​ទង់ជាតិ​របស់​ពួកគេ៕

 

ចុចអាន៖ ប្រធាន​ក្លិប​នៅ​ទួរគី ឃុំ​អាជ្ញា​កណ្ដាល​ក្នុង​ស្តាត​ ព្រោះ​រឿង​មិន​ឲ្យ​បាល់​ពិន័យ​១១ម៉ែត្រ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror