កម្ពុជា​មាន​ប្រវត្តិ​ស៊ុត​បញ្ចូល​ទី​ជប៉ុន ២​គ្រាប់​ក្នុង​ជំនួប ៥​ប្រកួត

កម្ពុជា​មាន​ប្រវត្តិ​ស៊ុត​បញ្ចូល​ទី​ជប៉ុន ២​គ្រាប់​ក្នុង​ជំនួប ៥​ប្រកួត

ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ដែល​កំពុង​ឈរ​លេខ​រៀង​ទី៣ ក្នុង​ចំណាត់​ថ្នាក់ FIFA នៅ​តំបន់​អាស៊ី ធ្លាប់​បាន​ប្រកួត​ជាមួយ​កម្ពុជា ៥​ដង​មក​ហើយ។ កម្ពុជា​មិន​ធ្លាប់​ស្គាល់​ជ័យ​ជម្នះ​លើ​ក្រុម​ជប៉ុន​ទេ ប៉ុន្តែ​អាច​ស៊ុត​បញ្ចូល​ទី​បាន ២​គ្រាប់​ក្នុង​ចំណោម ៥​ប្រកួត​នោះ។

 

កម្ពុជា​មាន​ប្រវត្តិ​ស៊ុត​បញ្ចូល​ទី​ជប៉ុន ២​គ្រាប់​ក្នុង​ជំនួប ៥​ប្រកួតជំនួប​ជើង​ទី១(រូប​ថ៖ FIFA)

 

​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ធ្លាប់​ប៉ះ​ជា​មួយ​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន ៥​លើក ដែល​ជា​ការ​ប្រកួត​ពាន​រង្វាន់ Merdeka Tournament(ពាន​រង្វាន់​ឯករាជ្យ​របស់​ប្រទេស​ម៉ាឡេស៊ី) ២​លើក​ក្នុង​ឆ្នាំ​១៩៦៤ និង​១៩៧២, Asian Games មួយ​លើក​ក្នុង​ឆ្នាំ១៩៧០, President’s Cup មួយ​លើក​ក្នុង​ឆ្នាំ​១៩៧៤ និង​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជើង​ទី​១ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។

 

លទ្ធផល ៥​ប្រកួត​នោះ​មាន​ដូច​ខាង​ក្រោម៖

 

១៩៦៤៖ ជប៉ុន ៤-០ កម្ពុជា (ពាន​រង្វាន់ Merdeka Tournament)
១៩៧០៖ ជប៉ុន ១-០ កម្ពុជា (ពាន​រង្វាន់ Asian Games)
១៩៧២៖ ជប៉ុន ៤-១ កម្ពុជា (ពាន​រង្វាន់ Merdeka Tournament)
១៩៧៤៖ ជប៉ុន ១-១ កម្ពុជា (ពាន​រង្វាន់ President’s Cup)
២០១៥៖ ជប៉ុន ៣-០ កម្ពុជា (ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨)

 

កម្ពុជា​មាន​ប្រវត្តិ​ស៊ុត​បញ្ចូល​ទី​ជប៉ុន ២​គ្រាប់​ក្នុង​ជំនួប ៥​ប្រកួត

លទ្ធផល​ឆ្នាំ​១៩៧២

 

កម្ពុជា​មាន​ប្រវត្តិ​ស៊ុត​បញ្ចូល​ទី​ជប៉ុន ២​គ្រាប់​ក្នុង​ជំនួប ៥​ប្រកួត
លទ្ធផល​ឆ្នាំ​១៩៧៤

 

យ៉ាង​ណា​ក្ដី ឈ្មោះ​កីឡាករ​កម្ពុជា​​ដែល​ស៊ុត​បញ្ចូល​ទី​​ជប៉ុន​មិន​បាន​ចុះ​ក្នុង​កំណត់ត្រា FIFA ទេ​នា​ពេល​នោះ។ ចាំ​អ៊ុត​មើល៍! ល្ងាច​នេះ​ក្រុម​កម្ពុជា អាច​ស៊ុត​បញ្ចូល​ទី​ក្រុម​ជប៉ុន បាន​ដែរ​ឬ​ទេ?

 

 

កម្ពុជា​មាន​ប្រវត្តិ​ស៊ុត​បញ្ចូល​ទី​ជប៉ុន ២​គ្រាប់​ក្នុង​ជំនួប ៥​ប្រកួត
 

អត្ថបទ៖ គង់ វិសាល

ប្រភព៖ eloratings